ទំហំពាណិជ្ជកម្មកម្ពុជានិងវៀតណាម​កើនឡើង​២៥ភាគរយ

រូបភាពពីហ្វេប៊ុកលោកនាយករដ្ឋមន្រ្តីហ៊ុនសែន

វៀ​តណាម អះអាងថា  ក្នុងឆ្នាំ២០១៧កន្លងទៅនេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និង វៀតណាម​បានកើនឡើង​ជិត​៤ពាន់លានដុល្លារ។​

តាមហ្វេសប៊ុកលោក​នាយករដ្ឋមន្ត្រីហ៊ុន សែន បានឲ្យដឹងថា លោកបានជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វ៊ុក នៅថ្ងៃនេះក្នុងរាជធានីភ្នំពេញ។​

ក្នុងជំនួបនោះ នាយករដ្ឋមន្ត្រីវៀតណាម បានប្រាប់ នាយករដ្ឋមន្ត្រីកម្ពុជាថា ទំហំពាណិជ្ជកម្ម របស់ប្រទេ​សទាំ​ង​ពីរ បានកើន​ឡើង រហូត​ដល់​៣ ​៨០០ លានដុល្លារអាមេរិក បើប្រៀបធៀ​ប​ទៅនិង​ឆ្នាំមុន គឺមានការកើនឡើង ២​៥​ភាគរយ។

ជំនួបទ្វេភាគី រវាងនាយករដ្ឋមន្រ្តីវៀត ណាម លោក ង្វៀន សួនហ៊្វុក និងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ពេ​ល​នេះ ធ្វើឡើង វៀតណាម មកចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី២ ដែលកិច្ចប្រ​ជុំនេះកម្ពុ​ជាធ្វើ​ជា​​ម្ចាស់​ផ្ទះ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០ដល់ទី១២ខែមករានេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ