នៅថ្ងៃសុក្រនេះ តុលាការថៃបានសម្រេចដាក់សកម្មជនលេចធ្លោម្នាក់កាត់ទោសករណីប្រមាថ ព្រះមហាក្សត្រថ្មី បន្ទាប់ពីការចែករំលែកសារព័ត៌មាន BBC សរសេរជាភាសាថៃ ដែលនិយាយពីប្រវត្តិស្តេចថ្មី ហើយមានចំណុចខ្លះមានការរិះគន់លើហ្វេសប៊ុក។
នេះគឺជាករណីដំបូង ចាប់តាំងពីស្តេចថ្មី Maha Vajiralongkorn ឡើងគ្រងរាជ្យសម្បត្តិ តាមច្បាប់។ បុរសម្នាក់ដែលរងការចោទថា ប្រមាថស្តេចនេះ អាចប្រឈមនឹងជាប់ពន្ធនាគារ១៥ឆ្នាំ បើផ្អែកនៅទាមច្បាប់ថៃ។
បុរសម្នាក់នោះឈ្មោះ Jatupat Boonpattararaksa អាយុ២៥ឆ្នាំ ជាសកម្មជនដែលលេចធ្លោក្នុងការចេញមុខតវ៉ាប្រឆាំងរដ្ឋាភិបាលយោធាថៃ ហើយត្រូវឃាត់ខ្លួនបន្ទាប់ពីស្តេចថ្មីឡើងគ្រងរាជ្យកាលពីខែធ្នូ។
តុលាការក្រុង Khon Kaen នៅភាគខាងជើង បានសម្រេច តាមការស្នើរបស់ព្រះរាជអាជ្ញា ដោយដាក់ករណីនេះ សវនាការ។ នេះបើតាមមេធាវីការពារក្តីឲ្យលោក Jatupat។
ទាក់ទងនឹងការចែករំលែកព័ត៌មានតាមហ្វេសប៊ុកនេះ មនុស្សចំនួន២៤១០នាក់ កំពុងជាប់ការចោទប្រកាន់ ប៉ុន្តែក្រុមអ្នការពារសិទ្ធិបានបញ្ជាក់ថា មានតែយុវជនឈ្មោះ Jatupat ម្នាក់គត់ដែលរងការចោទប្រកាន់ហើយបញ្ជូនទៅសវនាការ។
រដ្ឋាភិបាលយោធាថៃបានបើកការបង្ក្រាបយ៉ាងខ្លាំង ចំពោះអ្នកប្រមាថរបបស្តេច ចាប់តាំងពីរបបនេះឡើងកាន់អំណាចតាំងពីឆ្នាំ២០១៤មកហើយកាន់តែរឹតបន្តឹងចាប់តាំងពីអតីតស្តេចថៃ Bhumibol Adulyadej ទទួលមរណភាពកាលពីខែតុលាកន្លងទៅ៕