ពលរដ្ឋកូរ៉េខាងជើងកំពុងបំពេញការងារជាចារកម្មនៅម៉ាឡេស៊ី

ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ម៉ាឡេស៊ីបានចុះផ្សាយថា ស្របពេលដែលរដ្ឋាភិបាលម៉ាឡេស៊ីនិងកូរ៉េខាងជើង​កំពុងស្វែងរកដំណោះស្រាយសមស្របលើទំនាក់ទំនងការទូតនោះ ពលរដ្ឋកូរ៉េខាងជើងជាច្រើកំពុងបំពេញការងារជាចារកម្មក្នុងការប្រមូលព័ត៌មាន។​

របាយការណ៍របស់រដ្ឋាភិបាលម៉ាឡេស៊ីឲ្យដឹងថា បច្ចុប្បន្នពលរដ្ឋរបស់កូរ៉េខាងជើងប្រមាណ​១០ ០០០នាក់ កំពុងរស់នៅក្នុងទឹកដីរបស់ម៉ាឡេស៊ី។​

ទីភ្នាក់ងារព័ត៌មានរបស់ម៉ាឡេស៊ី Bernama បានចុះផ្សាយថា បន្ទាប់ពីហេតុការណ៍សម្លាប់លោក គីម ជុងណាម បងប្រុសដែលមានម្តាយផ្សេងគ្នាជាមួយមេដឹកនាំកូរ៉េខាងជើង នៅក្នុងប្រលានយន្តហោះនៅកូឡាឡាំពួរនោះ ពលរដ្ឋកូរ៉េខាងជើងជាច្រើនកំពុងដើរតួជាចារកម្ម។​

Bernama បានចុះផ្សាយទៀតថា ពលរដ្ឋកូរ៉េខាងជើងទាំងនោះ កំពុងបំពេញការងារធម្មតា តែបន្លំខ្លួនធ្វើជាចារម្មតាមការបញ្ជាមានទម្រង់ច្បាស់លាស់ជាលក្ខណៈប្រព័ន្ធ។​

ប្រភពថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋម៉ាឡេស៊ីបញ្ជាក់ថា មិនមានអ្វីពិបាកក្នុងការយល់នោះទេ ដែលពួកគេចោទជាសំនួរថា ហេតុអ្វីបានជាជនជាតិកូរ៉េខាងជើងនៅបំពេញការងារយ៉ាងស្ងៀមស្ងាត់ ក្នុងលក្ខណៈជាអ្នកជំនាញការបច្ចេកវិទ្យាព័ត៌មាន និង អ្នកខ្លះទៀតលាក់ខ្លួននៅពីក្រោយក្រុមហ៊ុន​ឯកជនផ្នែកអ៊ីនណែត ដើម្បីជួយក្នុងការប្រមូលព័ត៌មាននិងការលួចទិន្នន័យផ្ទៃក្នុងរបស់ម៉ាឡេស៊ី។​

ប្រភពថាវាមិនមែនជាមនុស្សសាមញ្ញទេ ដែលពួកគេមានជំនាញបណ្តុះបណ្តាលមុនពេលជ្រើសរើសយកឲ្យបំពេញការងារនៅក្រៅប្រទេសនៅរបបដឹកនាំរបស់កូរ៉េខាងជើង។​

តាមការស្រាវជ្រាវរបស់ម៉ាឡេស៊ីបង្ហាញថា ក្រុមចារកម្មដែលមានតួនាទីក្នុងការបំពេញការងារនៅក្រៅប្រទេសរបស់កូរ៉េខាងជើងមានប្រមាណ​១០០ ០០០នាក់នៅទូទាំងពិភពលោក​ ដែលរបបកូរ៉េខាងជើងបានបញ្ជូនចេញទៅក្រៅប្រទេស ខណៈពួកគេពិបាកក្នុងស្វែងរកចំណូល​ចូលគ្រួសារ។​ របាយការណ៍បង្ហាញទៀតថា គ្រប់ពលរដ្ឋកូរ៉េខាងជើងទាំងអស់ដែលធ្វើការនៅក្រៅប្រទេស ចាំបាច់ត្រូវរាយការណ៍ទៅស្ថានទូតប្រចាំខែ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ