យ៉ាងហោចណាស់អ្នកគាំទ្រលោកស្រី ប៉ាក ឃៀនហេ ២នាក់បានស្លាប់​

អ្នកគាំទ្រលោកស្រី ប៉ាក ឃៀនហេ ដែលប្រមូលផ្តុំតវ៉ានៅខាងក្រៅតុលាការធម្មនុញ្ញនៅថ្ងៃសុក្រនេះ បានស្លាប់ពីរនាក់​តែមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយ។​

យោងតាមទីភ្នាក់ងារព័ត៌មានយ៉ុងហាប់ បានឲ្យដឹងថា បុរសអាយុ៧២ឆ្នាំ​ ត្រូវបានគេឃើញហូរឈាមតាមក្បាលនៅជិតតុលាការធម្មនុញ្ញ ហើយត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបន្ទាប់មកក៏ស្លាប់។​

ក្នុងពេលប្រមូលផ្តុំក៏មានអ្នកតវ៉ាម្នាក់ទៀតបានស្លាប់ ហើយពេលនេះសមត្ថកិច្ចបន្តស៊ើបអង្កេតនៅមិនដឹងមូលហេតុច្បាស់នៅឡើយទេ។​

តុលាការធម្មនុញ្ញ ជាតុលាការកំពូលរបស់កូរ៉េខាងត្បូងនៅព្រឹកនេះ បានប្រកាសបញ្ចប់តួនាទីរបស់លោកស្រី​ប៉ាក ឃៀនហេ ពីតំណែងប្រធានាធិបតី ដោយចោទថា ជាប់ពាក់ព័ន្ធរឿងអាស្រូវ ពុករលួយ និងរំលោភអំណាចរដ្ឋ។​

ក្រោយការប្រកាសសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ក្រុមអ្នកគាំទ្រនិង ក្រុមប្រឆាំងលោកស្រីប៉ាក ឃៀនហេ រាប់ម៉ឺននាក់បានចេញមុខតវ៉ានៅលើផ្លូវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ