​អ្នក​មាន​ជម្លោះ​ដីធ្លី​ថា​សាលា​រាជធានី​ព្រម​ប្រគល់​ដី​ឲ្យ​អ្នក​ភូមិ​បឹងកក់​វិញ​២២​គ្រួសា​ទៀត​

ពលរដ្ឋសហគមន៍​ដែល​មាន​បញ្ហាដីធ្លីនៅតំបន់​បឹងកក់ មក​តវ៉ា​នៅ​មុខ​សាលារាជធានីភ្នំពេញ កាលពីពេល​កន្លង​ទៅ (រូបថត៖ ឡាួយ សាមាន​)

​តំណាង​អ្នក​ភូមិ​បឹងកក់​មួយរូប​អះអាងថា សាលា​រាជធានី​ភ្នំពេញ បាន​សម្រេច​ប្រគល់​ដី​ឲ្យ​ពលរ​ដ្ឋ​វិញចំនួន ២២​គ្រួសារ បន្ថែមទៀត មុន​ពិធី​ចូលឆ្នាំ​ខ្មែរ​មក​ដល់ក្រោយ​ពី​អ្នកភូមិ​តវ៉ា​ជិ​ត​១០​ឆ្នាំ​។​

​លោក ច័ន្ទ ពុទ្ធិ​ស័ក្តិ តំណាង​អ្នក​តវ៉ា នៅ​ភូមិ​១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ឲ្យវីអូឌី(​VOD)​​ដឹង​នៅ​ថ្ងៃទី​១០ ​ខែ​មេសា​នេះ​ថា នៅ​ថ្ងៃ​ទី​៩​ម្សិលមិញ​នេះ សាលា​រាជធានី​ភ្នំពេញ​ បានអនុញាតិ​ឲ្យ​ពលរដ្ឋដែល​តវ៉ា​រឿង​ដីធ្លី ចាប់ឆ្នោត​ទទួល​យក​ដី​ឡូត៍ ដែល​ពួកគេ​រស់នៅ​យូរ​មកហើយ​នោះ ធ្វើជា​កម្មសិទ្ធិ​វិញ​។​

​លោក ច័ន្ទ ពុទ្ធិស័​ក្ត ឲ្យដឹងទៀតថា ការចាប់​ឆ្នោត​កំនត់​ទីតាំង​ដីសម្រាប់​ជា​កម្មសិទ្ធិ​នោះ លោក​បញ្ជាក់ថា មាន​ពលរដ្ឋ​២២​គ្រួសារ​ព្រម​ទទួល​យក​តាម​ការស្ម័គចិត្ត យក​ដី​មួយ​ឡូត៍​ដែល​មាន​ទំហំ​ដី​៤​គុណ​១៦ ស្នើ​នឹង​៧២​ម៉ែត្រការ៉េ និង​ខ្លះទៀត​៤​គុណ​១៨​។​ លោក​ថា ចំណែក​ពលរដ្ឋ ១៥​គ្រួសា​ទៀត ដែល​មាន​ដី​ធំៗ​ពី​៨០០​ទៅ​ជាង​១០០០​ម៉ែត្រការ៉េ​។ លោក​ថា ពួកគេ​មិន​ទាន់​ទទួលយក​ដំណោះស្រាយ​ជា​ដី​មួយ​ឡូត៍​ឬ​ពីរ​ឡូត៍​នេះ​ទេ​។​

​បើ​តាម​របាយការណ៍រ​បស់​អង្គ​ការ​លីកាដូ បង្ហាញថា ការ​ដែល​រដ្ឋាភិបាល​ប្រគល់​បឹង​ធម្មជាតិ​នៅ​តំបន់​បឹងកក់​ទំហំ​១៣៣​ហិកតា​ឲ្យទៅ​ក្រុមហ៊ុន​វិនិយោគ ប៉ះពាល់​ដល់​អ្នកភូមិ​រស់នៅ​តំបន់​នោះ​ជាង​៤​ពាន់​គ្រួសារ​។​

​ក្នុងនោះ​លីកាដូ​ថា ជាង​៣​ពាន់​គ្រួសារ បង្ខំ​ឲ្យ​ទទួលយក​​គោលនយោបាយជា​ប្រាក់​៨០០០​ពាន់​ដុល្លារ និង​លុយ​២​លាន​រៀល រួច​​បណ្តេញចេញ ចំណែក​ជិត​១០០០​គ្រួសារ មិន​ព្រម​ចាកចេញ​ បន្ត​តវ៉ា​ទាមទារ​អភិវឌ្ឍន៍​នៅនឹងកន្លែង​។​

​ប៉ុន្តែ​ក្រោយ​មក​នាយក​រដ្ឋមន្ត្រី ​បានសម្រេច​កាត់​ដី​នៅ​តំបន់​នោះ ទំហំ​ជាង​១២​ហិកតា​ពី​ក្រុមហ៊ុន ឲ្យ​ប្រជាពលរដ្ឋ​ដែល​មិន​ព្រម​ចាកចេញ​វិញ។​
​ប៉ុន្តែ​អ្នក​ភូមិ​ថា អនុក្រិត្យ​កាត់​ដីរបស់​នាយក​រដ្ឋមន្ត្រី​ជាង​៥​ឆ្នាំ​មកនេះ ពួកគេ​ថា អាជ្ញាធរ​ថ្នាក់ក្រោមទាំងនោះនូវ​មិនទាន់បាន​​ឲ្យ​ពួក​គេ​វិញ​បាន​គ្រប់​គ្នា​នៅឡើយ ធ្វើឲ្យ​ការតវ៉ា​នៅតែ​បន្ត​ផ្ទុះឡើង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ