លោក ហ៊ុន សែន រំឭកពីការបង្ក្រាបបក្សប្រឆាំងបានជោគជ័យក្នុងសារលិខិតជូនពរឆ្នាំថ្មី

ដោយ លោក ញឹម សុខន​​ | ថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 4:32 PM | នយោបាយ | 0 | 1744 រូបភាព៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រិះគន់សមត្ថភាពមន្រី្តនៅជុំវិញខ្លួនមួយចំនួន( ហ្វេសប៊ុក )

នាយករដ្ឋមន្ត្រី និងជាមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន​ សែន បានចេញសារលិខិតជូនពរឆ្នាំថ្មី ភ្ជាប់ទៅនឹងការ​រំឭកពី​ជ័យ​​ជ​ម្នះ​​ដែលអាជ្ញាធរ​​​បង្ក្រា​ប​ប​​ក្សប្រ​ឆាំ​ង និងប្តេជ្ញាធ្វើកំណែទ​ម្រង់ដ៏ស៊ីជម្រៅ​ប្រយុទ្ធប្រ​ឆាំងនឹង​អំពើ​ពុ​ក​រ​លួ​​យ។

សា​រលិខិតចុះថ្ងៃទី៣ ខែមេសា លោក ហ៊ុន​ សែន ក្រៅពីបួងសួងសុំទេវតាឆ្នាំថ្មី​ឲ្យ​ជួយថែររក្សាដល់ជនរួមជាតិ លោកបា​នរំឭកថា​៖ ​«ក្នុ​​​​​​ឆ្នាំកន្លងទៅ ទោះបីកម្ពុជាបានប្រឈមនឹងឧបសគ្គគ្រប់បែបយ៉ាង ទាំងក្នុង និងក្រៅប្រទេសក៏ដោយ ក៏ខឿនការពារជាតិរបស់ប្រជា និងខឿនសន្តិសុខជាតិ ត្រូវបានពង្រឹងយ៉ាងរឹងមាំ ធានាកិច្ចការពារបូរណភាពទឹកដី ការពារសន្តិសុខ ស្ថិរភាព​នយោបាយ និងភាពសុខដុមរមនានៃសង្គមជាតិទាំងមូល ពិសេសឧបាយកលបដិវត្តពណ៌របស់គណបក្សប្រឆាំង ដែលឃុប​ឃិតជាមួយបរទេស ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក៏ត្រូវបានទប់ស្កាត់ដោយជោគជ័យ តាមរយៈវិធានការច្បាប់ដ៏ម៉ឺងម៉ាត់ ហើយក៏ជាឆ្នាំដែលបដិវត្តន៍ពណ៌ត្រូវទទួលបរាជ័យយ៉ាងធ្ងន់ធ្ង​​រនៅកម្ពុជាផងដែរ»

ប៉ុន្តែ អ្នកវិភាគនយោបាយ និងជាអ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក បណ្ឌិត មាស នី ប្រាប់VOD កាលពី​សប្តា​​ហ៍​​មុន​ថា បើអ្នកនយោបាយនៅតែបោះដុំភ្លើងដាក់គ្នាដូចបច្ចុប្បន្ន លោកថា ប្រទេសជាតិប្រឈមនឹងការ​បែកបាក់។

ទោះ​ជាយ៉ាងណា ក្នុងសារលិខិតបានសរសេរថា សម្រាប់ឆ្នាំថ្មី លោក ហ៊ុន សែន ប្ដេជ្ញា​ថា រាជរដ្ឋាភិបា​លនឹងខិ​តខំពុះ​ពារដើម្បីប​ន្តថែរ​ក្សា​​​សន្តិ​ភាព ស្ថិរ​ភាព​​ន​យោ​បាយ ស​​​ន្តិ​​​​​​សុខសណ្តាប់ធ្លាប់ ធ្វើកំណែទម្រង់ដ៏ស៊ីជម្រៅតាមអភិក្រម«ឆ្លុះកញ្ចក់ ងូតទឹក ដុះក្លែល ព្យាបា និងវះកាត់»ព​ង្រឹ​​ង​​អភិ​​បា​​ល​​​កិច្ចល្អ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការអភិវឌ្ឍធនធានមនុស្ស កែលំអប្រព័ន្ធអប់រំ គុ​ណ​​ភា​​​ព​​សេ​​វាសុ​ខាភិ​បា​ល​ កសាងហេដ្ឋារចនាសម្ព័ន្ធជាដើម ដើម្បីបន្តការអភិវឌ្ឍវិស័យឧស្សាហកម្ម សិប្បកម្ម កសិកម្ម និង​សេ​វាកម្មដឹកជញ្ជូន ឲ្យកាន់​តែរី​កចម្រើនថែមទៀត៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required