អូស្ត្រាលី​បញ្ជូន​ជន​ភៀស​ខ្លួន​ស្រីលង្កា​មួយ​ក្រុម​ទៅ​ប្រទេស​កំណើត​វិញ

(រូបភាពពី BBC)

យោងតាមសារព័ត៌មាន BBC បានរាយការណ៍ថាប្រទេសអូស្ត្រាលីបានបញ្ជូនក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនមួយក្រុមដែលបានធ្វើដំណើរតាមទូកទៅដល់ដែនដី Cocos របស់ប្រទេសនេះកាលពីសប្ដាហ៍មុននោះ ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញហើយ។

ទូកមួយដែលដឹកមនុស្ស១២នាក់បានចូលជិតដល់កោះ Home ប៉ុន្តែរដ្ឋមន្ត្រីអន្តោប្រវេសន៍អូស្ត្រាលី លោក Peter Dutton បាននិយាយថាអ្នកស្វែងរកសិទ្ធិជ្រកកោនដែលសុទ្ធតែជាជនជាតិស្រីលង្កាទាំង១២នាក់នោះត្រូវបានអាជ្ញាធរអូស្ត្រាលីបញ្ជូនត្រឡប់ទៅវិញកាលពីថ្ងៃទី០៦ខែឧសភាកន្លងមក។

លោកក៏ប្រកាសផងដែរថា អាជ្ញាធរអូស្ត្រាលីបានឃាត់ទូកទឹកជនភៀសខ្លួនចំនួន៣នៅឆ្នាំនេះ ប៉ុន្តែលោកពុំបានផ្ដល់ព័ត៌មានលម្អិតអំពីទូកពីរផ្សេងទៀតនោះឡើយ។

កោះ Cocos គឺជាជួរកោះដាច់ស្រយាលស្ថិតនៅចន្លោះប្រទេសស្រីលង្កានិងឆ្នេរភាគខាងលិចរបស់ដែនដីគោកអូស្ត្រាលី។

សេចក្ដីប្រកាសនេះត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទម្សិលមិញដែលជាថ្ងៃផ្លូវការដំបូងនៃយុទ្ធនាការបោះឆ្នោតសហព័ន្ធអូស្ត្រាលី។

ចំនួនអ្នកស្វែងរកសិទ្ធិជ្រកកោនដែលបានធ្វើដំណើរទៅដល់ប្រទេសអូស្ត្រាលីតាមសមុទ្រនោះបានធ្លាក់ខ្លួនតែលតោលដោយសារតែគោលនយោបាយតឹងរឹងរបស់ប្រទេសនេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ៕ ប្រភព៖ BBC

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ