លោក Rodrigo Duterte នឹងក្លាយជាប្រធានាធិបតីថ្មីរបស់ហ្វីលីពីន​

បេក្ខភាពប្រធានាធិបតី​ហ្វីលីនលោក​​ Rodrigo Duterte (រូបភាពពី EPA)

បេក្ខភាពប្រធានាធិបតីហ្វីលីនលោក Rodrigo Duterte ដែលប្រើយុទ្ធសាស្ត្រឃោសនាបំផុសពីបញ្ហាអសន្តិសុខ និងបង្ហាញពីការប្រើវិធានការតឹងរឹងក្នុងការបង្ក្រាបលើក្រុមឧក្រិដ្ឋជនទទួលបានសំឡេងគាំទ្រច្រើនជាងគេ។

នៅថ្ងៃចន្ទម្សិលមិញហ្វីលីពីនដំណើរការបោះឆ្នោតជ្រើសរើសអភិបាលខេត្តក្រុង បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងបោះឆ្នោតជ្រើសប្រធានាធិបតី។ លោក Rodrigo Duterte អតីតអភិបាលក្រុង Davao ជាបេក្ខជនឈរឈ្មោះជាប្រធានាធិបតីមួយរូបក្នុងចំណោម៥រូបដែលទទួលបានការគាំទ្រច្រើនជាងគេ។ ទទួលបានការគាំទ្រច្រើននេះអាចដោយសារតែលោកប្រកាសចាត់វិធានការខ្លាំងគឺសម្លាប់ពួកឧក្រិដ្ឋជនដែលបង្កអសន្តិសុខដល់ជាតិ ខណៈប្រទេសនេះកំពុងជួបប្រទះបញ្ហាធំពីរគឺ ភាពក្រីក្រ និង ឧក្រិដ្ឋកម្ម។

ក្រុមប្រឹក្សាឃ្លាំមើលដំណើរការបោះឆ្នោតបានបង្ហាញលទ្ធផលបឋមនៅថ្ងៃអង្គារនេះបង្ហាញថា លោក Rodrigo Duterte ទទួលបានសំឡេងគាំទ្រច្រើនជាងគេគឺមាន៨៩% បានបោះឆ្នោតគាំទ្ររូបលោក។ នេះបើតាមសារព័ត៌មាន Channel News Asia។

លោក Duterte ថ្លែងប្រាប់សារព័ត៌មាន AFP ថា លោកត្រៀមខ្លួនទទួលលទ្ធផលដែលប្រជាពលរដ្ឋបោះឆ្នោតឲ្យ ហើយលោកនឹងធ្វើតាមការសន្យាឲ្យល្អបំផុតគឺមិនត្រឹមតែពេលដែលភ្ញាក់នោះទេសូម្បីតែពេលដែលលោកគេងក៏លោកធ្វើដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ