ជាមួយនឹងការប្រកាសជាសាធារណៈថាខ្លួនសម្រេចចិត្តចែកផ្លូវជាមួយស្វាមីទី២ ដែលបានរួមរស់ធ្វើអោយមានការភ្ញាក់ផ្អើលហើយនោះ អ្នកនាង ម៉ៅ ស៊ីណា បានអះអាងថាអ្នកនាងនឹងមិនទទួលយកការផ្សះផ្សារ និងវិលជួបគ្នាវិញទេ ដោយសារតែបញ្ហាដែលកើតមានឡើងគឺមានរាប់មិនអស់មកហើយតាំងពីមុនអ្នកនាងសម្រេចចិត្តទម្លាយ។
មកទល់ម៉ោងនេះ អ្នកនាងថាខ្លួនជាអ្នកគ្រប់គ្រងកូនម្នាក់ឯង ដោយសារតែពេលកន្លងមក លោកវិសាល ជាស្វាមីត្រូវបានអ្នកនាងទម្លាយថា មិនដែលទទួលខុសត្រូវលើបន្ទុកគ្រួសារ និងម្យ៉ាងមិនមានអេតាស៊ីវិលជាមួយអ្នកនាង ដែលនាំអោយពិបាកប្ដឹងផ្ដល់ក្រោយបែកគ្នាផង។
អ្នកនាង ម៉ៅ ស៊ីណាត និយាយថា អ្នកនាងមិនអាចទទួលលោកយកវិសាលជាស្វាមីវិញទេ ដោយអ្នកនាងបិទផ្លូវផ្សះផ្សារ ដើម្បីបញ្ចប់ជីវិតគូនេះផង បន្ទាប់ពីអ្នកនាងប្រកាសថាបន្តទ្រាំលែងបាន។ អ្នកនាងប្រកាសមើលថែកូនស្រីដែលជាដំំណក់ឈាមដោយគ្មានវត្តមានស្វាមីទី២ បើទោះជាអ្នកនាងត្រូវច្រៀង និងប្រឹងរកលុយដោយលំបាកម្នាក់ឯងកម្រិតណា។
អ្នកនាងថាបើមានស្វាមី ហើយស្វាមីមិនបានទទួលខុសត្រូវលើគ្រួសារ ដោយអោយអ្នកនាងចេញរកលុយម្នាក់ឯងដដែល និងមិនខ្វល់ពីអ្នកនាងដែលចេញច្រៀងអាហ្វែមង្គលការយប់ព្រលប់ដូចសព្វថ្ងៃ អ្នកនាងសុខចិត្តម៉េម៉ាយល្អជាងមានគូ។ អ្នកនាងថាតាំងពីបានគ្នាជាប្ដីប្រពន្ធ លោកវិសាល ធ្វើការចាយតែខ្លួនលោកមិនគ្រាន់ឡើយ ហើយអ្វីដែលអ្នកនាងមិនអាចទទួលយកបាន គឺការរស់នៅមិនចុះសម្រុងគ្នា ដោយបណ្ដោយអ្នកនាងទទួលភារៈមើលកូនផង រត់ទៅច្រៀងផង ហើយត្រូវរ៉ាប់រងរឿងបើកសាឡនយ៉ាងលំបាកទៀត។
អ្នកនាងថាបណ្ដាលមកអត់ បណ្ដាលមកពីតម្រូវការច្រើន ទើបអ្នកនាងរត់ផង លូនផង ចេញរកលុយរាល់ថ្ងៃ ប៉ុន្តែក្រឡេកមើលស្វាមីបែរជាធ្វើអោយអ្នកនាងខកចិត្តនៅពេលអ្នកនាងប្រឹងរត់ម្នាក់ឯង ហើយលោកមិនជួយអើពើ និងមិនយល់ពីការលំបាករបស់ខ្លួន។ អ្នកនាងនិយាយថាមានរឿងជាច្រើនផ្សេងទៀត ដែលអ្នកនាងពិបាកទម្លាយ ដោយអ្នកនាងបានត្រឹមតែប្រកាសជាសាធារណៈថា ហេតុផលដែលអ្នកនាងមិនអាចបន្តជីវិតគូជាមួយស្វាមីទី២នេះបាន គឺដោយសារតែភាពមិនចុះសម្រុងក្នុងការរស់នៅ។
អ្នកនាង ម៉ៅ ស៊ីណាត និយាយថាគ្មានការវិលត្រលប់រកគ្នាជាថ្មីនោះទេ បើទោះជាពេលកន្លងមកស្ថានភាពប្ដីប្រពន្ធរបស់អ្នកនាងឈ្លោះបែកៗច្រើនលើករួចមកហើយ។ បើទោះជាកូនស្រីរបស់អ្នកនាងត្រូវការភាពកក់ក្ដៅពីឪពុកម្ដាយអោយនៅជុំគ្នា ប៉ុន្តែអ្នកនាងប្រកាសថាសុខចិត្តអោយកូនកំព្រាឪពុក មិនបន្តអោយជីវិតគូរបស់ខ្លួនវេទនាចិត្ត ហើយរងសម្ពាធទៀតទេ។
យ៉ាងណាមិញ ជុំវិញការបង្ហោះរបស់អ្នកនាង គេនៅមិនទាន់ឃើញប្រតិកម្មណាមួយពីស្វាមីរបស់អ្នកនាងនៅទេ ក្នុងពេលដែលលោក វិសាល ក៏អ្នកនាងធ្លាប់បានបង្ហោះសរសើរមិនដាច់ពីមាត់ ដែលធ្វើអោយគេមនុស្សមួយចំនួនមើលឃើញពីសុភមង្គលរបស់មួយគូនេះ មុនឃើញអ្នកនាងបង្ហោះទុក្ខសោកៗ ដែលឈានដល់ការទម្លាយរឿងដាច់ដោចគ្នានេះ៕