អ្នកស្រី ថេរ៉ាសា ម៉េយ៍ ប្ដេជ្ញានាំអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបក្រោយការបោះឆ្នោត

ឡោម​ព័ទ្ធ​ទៅ​ដោយ​អំពើ​ហឹង្សា​ភេរវកម្ម​ដែល​ជំរុញ​ឲ្យ​មាន​ការ​អំពាវ​នាវ​ឲ្យ​អ្នក​ស្រី​លា​លែង​ពី​តំណែង​នោះ នាយករដ្ឋ​មន្ត្រី​អង់គ្លេស អ្នកស្រី ថេរ៉េសា ម៉េយ៍ នៅ​ថ្ងៃ​នេះ​បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​របស់​អង់គ្លេស និង​ដឹកនាំ​ប្រទេស​នេះ​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប។ នេះ​ដោយ​យោងតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ។

មេដឹកនាំ​បក្ស​អភិរក្ស​និយម​រូប​នេះ ត្រូវ​បាន​ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​ថា អ្វី​ដែល​ប្រទេស​អង់គ្លេស​ត្រូវ​ការ​ជាង​គេ គឺ​ភាព​ច្បាស់​លាស់។

ការ​ធ្លាក់​ចុះ​តម្លៃ​ប្រាក់​ផោន​ធៀប​នឹង​ប្រាក់​ដុល្លារ និង​ប្រាក់​អឺរ៉ូ បង្ក​ឲ្យ​មាន​ភាព​មិន​ច្បាស់​លាស់​សម្រាប់​ដំណើរការ​ចាក​ចេញ​របស់​ប្រទេស​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុប ហើយ​ក្រុម​មេដឹកនាំ​អឺរ៉ុប​បាន​ក្រើន​រំលឹក​អ្នក​ស្រី ម៉េយ៍ ថា នាឡិកា​កំពុង​វាយ​ម៉ោង​ទៅ​មុខ។

អ្នកស្រី ម៉េយ៍ ដែល​ក្លាយ​ជា​នាយករដ្ឋ​មន្ត្រី​ក្រោយ​ការ​បោះ​ឆ្នោត​ប្រជា​មតិ​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១៦​ស្ដី​ពីការ​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​នោះ បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​លឿន​ជាង ៣​ឆ្នាំ​មុន​ផុត​អាណត្តិ ក្នុង​បំណង​ពង្រឹង​កណ្ដាប់​ដៃ​អ្នកស្រី​ក្នុង​ការ​ចរចា​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប។

ប៉ុន្តែ គួរ​ឲ្យ​សោក​ស្ដាយ អ្នកស្រី ម៉េយ៍ បាន​បាត់​បង់​សំឡេង​ភាគ​ច្រើន​នៅ​ក្នុងការ​បោះ​ឆ្នោត​នៅ​ក្នុង​សប្ដាហ៍​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ