អឺរ៉ុបបារម្ភខ្លាចផែនការចាកចេញរបស់អង់គ្លេសពន្យារពេល ក្រោយការបោះឆ្នោត

មេដឹកនាំ​សហភាព​អឺរ៉ុប ព្រួយ​បារម្ភ​ថា ការ​បាត់​បង់​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​របស់​នាយករដ្ឋ​មន្ត្រី​អង់គ្លេស អ្នកស្រី ថេរ៉េសា ម៉េយ៍ អាច​បង្ក​​ឲ្យ​គម្រោង​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស អាច​នឹង​បរាជ័យ ដែល​ការ​ចរចារ​សម្រាប់​ការ​ចាក​ចេញ​នេះ គ្រោង​ចាប់​ផ្ដើម​នៅ​ខែ​នេះ ដែល​នឹង​នាំ​ផ្លូវ​អង់គ្លេស ឲ្យ​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​នៅ​ខែ​មីនា ឆ្នាំ​២០១៩​ខាង​មុខ​។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

អង់គ្លេស​បាន​រៀបចំ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មិថុនា​នេះ ហើយ​លទ្ធផល​បង្ហាញ​ថា គណបក្ស​អភិរក្ស​និយម​របស់​អ្នក​ស្រី ម៉េយ៍ បាន​បាត់​បង់​សំឡេង​គាំ​ទ្រ​យ៉ាង​ច្រើន។ ការ​បាត់​បង់​សំឡេង​គាំ​ទ្រ​ដ៏​ច្រើន​បែប​នេះ អាច​ជះ​ឥទ្ធិពល​ទៅ​ដល់​ការ​ពន្យា​ពេល​ជជែក​គ្នា​អំពី​ផែនការ​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា​នេះ។ ប៉ុន្តែ អ្នកស្រី ម៉េយ៍ ថ្លែង​ថា រដ្ឋាភិបាល​ថ្មី​របស់​អ្នកស្រី នឹង​ត្រៀម​ខ្លួន​សម្រាប់​ការ​ចរចារ​នៅ​ក្នុង​រយៈ​ពេល ១០​ថ្ងៃ​ខាង​មុខ​នេះ។

ទោះជាយ៉ាង​ណា សហភាព​អឺរ៉ុប​បាន​ព្រមាន​ថា មេដឹកនាំ​ដ៏​ទន់​ខ្សោយ​របស់​អង់គ្លេស អាច​ជា​បញ្ហា​នៅ​ពេល​ការ​ចរចា​ចាប់​ផ្ដើម។ មេដឹកនាំ​សហភាព​អឺរ៉ុប​យល់​ថា ដោយសារ​តែ​មាន​ដៃ​គូ​ចរចា​ទន់​ខ្សោយ ហានិភ័យ​នឹង​កើត​ចេញ​ពី​ការ​ចរចា​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ