សមត្ថកិច្ចរារាំងសកម្មជន​ដីធ្លីមិនឲ្យដាក់ញត្តិនៅផ្ទះលោក ហ៊ុន សែន​

ប្រជាពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តកោះកុង

ប្រជាពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តកោះកុងស្នាក់នៅក្នុងវត្តសាមគ្គីរង្សី មានគម្រោងទៅដាក់ញត្តិសុំកិច្ចអន្តរាគមន៍ពីលោក ហ៊ុន សែន នៅព្រឹកនេះ ប៉ុន្តែសមត្ថកិច្ចបានរារាំងមិនឲ្យអ្នកទាំងនោះចេញពីវត្តទេ។    

ស្ត្រីម្នាក់ក្នុងចំណោមពលរដ្ឋទាំងនោះអ្នកស្រី ផាវ ញើង ប្រាប់VODថានៅម៉ោង៨ព្រឹកនេះសមត្ថកិច្ចបានរុញច្រានរូបគាត់និងប្រជាពលរដ្ឋផ្សេងទៀតមិនឲ្យចេញរួចពីរបងវត្តនោះទេ។

ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីមកពីស្រុកស្រែអំបិលខេត្តកោះកុងអះអាងថា ជម្លោះដីធ្លីរបស់ពួកគាត់កើតឡើងតាំងពីឆ្នាំ២០០៦មកនៅមិនទាន់មានដំណោះស្រាយនៅឡើយ។ ប្រជាពលរដ្ឋទាំងនេះមកកាន់រាជធានីភ្នំពេញតាំងពីសប្តាហ៍មុន ហើយពួកគេស្នាក់នៅក្នុងវត្តសាមគ្គីរង្សី ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្ថាប័នផ្សេងៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ