ឱក សុគន្ធកញ្ញា ​អំពាវ​នាវ​អោយ​លុប​បំបាត់គ្រឿង​​ញឿន​នៅ​តាម​សហគមន៍

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 9:01 AM | កំសាន្ដ | 0 | 1253

​ក្នុង​វេទិកា​សន្និសីទសារព័ត៌មាន​​​​កាលពីល្ងាច​​​ថ្ងៃ​ទី​៩ សីហា ​​​តារាចម្រៀង​​កញ្ញា​​ ឱក សុគន្ធកញ្ញា បានអះអាងថា​កញ្ញានឹង​​សម្រេច​ចិត្ត​​ច្រៀងស្ម័គ្រចិត្ត​​​ក្នុងវេទិកា​ប្រគំតន្ត្រី​ប្រយុទ្ធប្រឆាំង​គ្រឿង​​ញៀន​​នៅថ្ងៃទី​១៩ សីហា ខាងមុខ​​
បើទោះជាកម្មវិធី​នោះ​​​​មិនតម្រូវអោយ​នាង​​ទទួលបាន​​​​តម្លៃខ្លួន​​​ស្មើនឹងការរ​ចេញច្រៀងរបស់​នាងដូច​ក្នុងកម្មវិធី​ផ្សេង​ៗ។

​​កញ្ញារំពឹងយ៉ាងខ្លាំង​ថា​វត្តមានរបស់​​​​កញ្ញា ​នឹង​​​​ធ្វើអោយ​មានការ​​​​​ចាប់អារម្មណ៍​​សម្រាប់​ការប្រគំតន្ត្រី​ទាំង​មូល
ដើម្បី​​​អោយសាររបស់​កម្មវិធីពីការ​​​​​​លុប​បំបាត់​​គ្រឿង​​​​​​ញៀននៅក្នុងសហគម​​​​​ន៍ ត្រូវ​បានបញ្ជ្រាប​ទូលំទូលាយបើ​មានអ្នកទស្សនាកកកុញ។

​កញ្ញា​​​ ឱក សុគន្ធ​កញ្ញា និយាយថា ​​​​ហេតុ​ផលដែល​​កញ្ញា​​​​​ទទួល​ច្រៀង​​ដោយ​មិនគិតកម្រៃនៅក្នុងវេទិកានោះ
គឺ​​កញ្ញា​ចង់រួម​​​ចំណែក​ក្នុងការ​​លុប​បំបាត់គ្រឿងញៀន និង​ចង់អោយ​​បញ្ហាគ្រឿង​ញៀនដែលបានកើតឡើងនៅក្នុងសហគមន៍មានការ​យកចិត្តទុកដាក់​អោយ​ខ្លាំង។

​​កញ្ញាសម្ដែងអារម្មណ៍​សប្បាយចិត្តដែល​​​​​​​​​​​​ក្រុម​​​​​ផលិតករ​របស់​ប្រទេស​​កូរ៉េដែលបានបង្កើតកម្មវិធី​​ផ្សព្វ​ផ្សាយដើម្បី​អោយដឹងពីផលប៉ះពាល់​របស់​​គ្រឿងញៀនមានភាពទូលំទូលាយ ជាពិសេសគឺ​ការ​​​​ផ្ញើសារអោយមានការ​​​​​យក​ចិត្តទុកដាក់និង​​​​​ដើម្បីពញាក់អារម្មណ៍​របស់​​​​​​យុវវ័យ​អោយជៀស​​ឆ្ងាយពីភាពអវិជ្ជមាននេះ។

​​កញ្ញាថា​សប្បាយ​ចិត្តដែលមានឱកាស​បានបញ្ជូន​សារ​​​នៅលើវេទិកាដែល​​កញ្ញាបង្ហាញខ្លួន ដោយ​​​កញ្ញា​​​នឹងត្រៀម​​​ផ្ញើសារនូវពាក្យសម្ដី​​​​​​​​​ជាច្រើន​ឃ្លា​ដើម្បី​អោយមានការ​​​​ទប់ស្កាត់ និងលុប​បំផុត​​គ្រឿងញៀន​​អោយអស់ពី​​សង្គម​កម្ពុជា។

​​កញ្ញា​​​​អះអាងថាគ្រឿងញៀនមិនត្រឹមតែបាន​បំផ្លាញ​ចំពោះ​​​​​​​អនាគតរបស់​យុវវ័យប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ក​គ្រោះថ្នាក់​ចំពោះ​​​​​សង្គមគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ ទើប​​កញ្ញា​យល់ថា​ឱកាសដែល​បានចូលរួម​ផ្សព្វ​ផ្សាយ​អោយមានការលុប​បំបាត់ពីគ្រឿងញៀន​​​គឺជាមោទនភាពរបស់ខ្លួន។

​​កញ្ញា​ទទូច​អោយ​​មានការ​​​លុប​បំបាត់គ្រឿង​ញៀន​​​នៅ​តាមសហគម​​​ ដោយ​​កញ្ញាបញ្ជាក់ថា​ប្រសិន​​បើ​​​​​​ក្នុង​សហគមនៅតែមានបញ្ហាមួយ​​នេះកើតឡើង គឺមិនខុសពីធ្វើអោយ​សង្គមទាំងមូលមាន​​ផលប៉ះពាល់​នោះទេ។

​​កញ្ញាមានគម្រោង​​ច្រៀងរាំច្រើន​បទ ​​​​​អមដោយការ​បង្អួតក្បាច់រាំ​​​នៅក្នុងវេទិកានោះ​ផង ដើម្បីអោយ​វេទិកាដែល​ចម្រុះដោយតារា​​​ខ្មែរ​ល្បីៗ​និងតារា​ៗមកពីប្រទេស​កូរ៉េ​ដែលរូមមាន​​២​ក្រុម​​​​កាន់តែមាន​ភាព​​​អធឹកអធម​​ក្នុងស្រ
ទាប់មហាជន​។ ​​កញ្ញា​អះអាងថា​​ខ្លួនកាន់តែរវល់​​រាល់ថ្ងៃ ប៉ុន្តែ​​​ដើម្បី​​ឆ្លៀតរួម​ចំណែកចូលរួមក្នុងការ​​ផ្សព្វ​ផ្សាយពីកម្មវិធីនេះ ទើប​​កញ្ញាសម្រេចចិត្តដកឃ្លា​​ពីការ​ងារ​​​​របស់ខ្លួន ​​ហើយទទួលច្រៀង​​​ក្នុងកម្មវិធីនេះ​តាមការ​ស្នើសុំ​​របស់​អ្នករៀបចំកម្មវិធី​​​​​ដោយមិនមានការ​រារែក។

​​​នេះជា​​​វេទិកាទទី១ដែល​​កញ្ញាបាន​ចូល​​ច្រៀង​ ក្នុងពេលដែលកម្ម​វិធីមួយ​នេះ​​​កញ្ញាថាបង្កើតឡើងយូរហើយ
តែ​​កញ្ញាមិនដែលបានចូលរួមទាល់តែសោះព្រោះតែភាពមមាញឹក។ ​​កញ្ញាប្រកាសនឹង​ចូលរួម​ក្នុងកិច្ច​ការសង្គម​​​តាមតែអាច​​ធ្វើបាន តែ​​ក៏អាស្រ័យលើភាព​​ទំនេររបស់​​កញ្ញាផងដែរ ក្នុងពេលដែល​​កញ្ញា​ក៏មានកុងត្រា​ជាមួយ​​​​ម្ចាស់ក្រុមហ៊ុននានា ពិសេស​​ហង្សមាសដែលជា​​អាណាព្យាបាលរបស់ខ្លួន។

​​កញ្ញា​នៅតែអះអាងថា​វត្តមាន​ចូលច្រៀង​ជួយដល់សង្គម​គឺជារឿងដ៏មានតម្លៃ ​​ជាក់ស្ដែងសម្រាប់​កម្មវិធី​​​ជួយ​បំផុសពីបញ្ហា​​​លុប​បំបាត់គ្រឿងញឿន​គឺជារឿង​​​​កញ្ញាជាតារា​សិល្បៈ​មួយរូប​ត្រូវតែ​​បានរួម​​ចំណែកនោះផង​។

​​អ្នកស្រី Yoo Rina ជាជនជាតិកូរ៉េ នាយក​មូនិធិ​វប្បធម៌កម្ពុជា​​អន្តរជាតិ​​​ដែលជាអ្នករៀបចំកម្មវិធី​​​ បាន​អះអាងថា
ព្រឹត្តិការណ៍ដែលបាន​រៀបចំពាក់ព័ន្ធនឹងគ្រឿងញៀន​នេះ​មិនមែនមានតែមួយថ្ងៃ​ដែល​​ច្រៀងដោយតារាចម្រៀង​​​​ឱក សុគន្ធកញ្ញា នោះទេ ​​គឺមានរយៈច្រើន​​ថ្ងៃ​​ ដោយ​នៅថ្ងៃទី​​១៧សីហា ​​គឺការប្រគំតន្ត្រី​​​ធ្វើឡើងនៅ​ក្នុងបរិវេណ​វិទ្យាល័យ​សិរីដីដុះនៅ​ស្រុក​គៀនស្វាយ និង​ចាប់ពី​ថ្ងៃ​ទី​​១៩ រហូតដល់ថ្ងៃទី​២៣ សីហា ការ​ប្រគំតន្ត្រី​នឹងត្រូវ​ធ្វើឡើងនៅក្នុងបរិវេណ​បុរី​​​ចម្ការដូង។

ក្នុងចំណោម​ការប្រគំតន្ត្រី​​ផ្សព្វ​ផ្សាយពីការលុប​បំបាត់គ្រឿង​ញៀន​នៅក្នុងសហគមន៍នេះ ​​​តារាចម្រៀង ​ឱក សុគន្ធកញ្ញា​​ ជួយ​ច្រៀងនៅក្នុងកម្មវិធីត្រឹមតែមួយថ្ងៃប៉ុណ្ណោះ​ គឺ​ថ្ងៃ​បើក​ឆាកនៅពេលការប្រគំតន្ត្រីត្រូវ​បា
នធ្វើឡើងនៅម្ដុំចម្ការដូង។

​អ្នកស្រី​​​ថា​នេះជាកម្មវិធី​​​សប្បុរសធម៌ទ្រង់ទ្រាយធំ​ដោយ​ក្រៅពីតារាចម្រៀង​​​ខ្មែរល្បីៗ ក៏មាន​​​វត្តមានតារា​ចម្រៀង​​​​ក្រុមៗមកពីប្រទេសកូរ៉េ​​ផងដែរ ខណៈដែលក្រុមតារា​កូរ៉េទាំង​នោះក្រៅពី​​​​​​ជួយ​ច្រៀងរាំក៏​បាន​​​រ៉ៃអង្គាសថវិកាគ្នា​​​​​ដើ
ម្បីជួយអោយ​កម្មវិធីដំណើរការ។

​អ្នកស្រី​ថាជារឿងកោតសរសើរដែលតារាកូរ៉េ​​សម្រេច​ចិត្ត​រ៉ៃគ្នាជិះ​យន្តមកជួយច្រៀងនៅកម្ពុជា​ហើយ ថែម​​​ទាំង​​​ជួយរ៉ៃ​គ្នា​​ដើម្បី​អោយកម្ម​វិធី​មាន​​​​លទ្ធភាព​ដំណើរការ។ ក្នុងនោះអ្នកស្រីក៏​សរសើរចំពោះវត្តមានរបស់តារា​ចម្រៀង ​ឱក សុគន្ធកញ្ញា ផងដែរ ដែលបាន​សម្រេច​រួមចំណែកជួយ​ច្រៀង​​ដល់កម្មវិធី​​​​​​​ក្នុងពេលដែលនាង​​គឺជាតារាចម្រៀងដែលមានកេរ្តិ៍ឈ្មោះសំឡេង​លំដាប់ប្រទេស​ហើយ​បាន​បរិច្ចាគពេលវេលា​​​​​​​ដើម្បី​សង្គម។

​ព្រឹត្តិការណ៍​បំផុស​​ជុំវិញ​​​ផលប៉ះពាល់របស់គ្រឿងញាណនេះ​ ​អ្នកស្រី​ថាភាគីខាងប្រទេស​​កម្ពុជា​​​​រៀបចំ​​​ច្រើនលើកមកហើយ ​ប៉ុន្តែសម្រាប់​​អ្នកស្រីទើបតែបានចូល​រួម​បង្កើតបន្ត ក្នុងពេលដែល ឱក សុគន្ធកញ្ញា
​ក៏​ទើបតែបានចូលរួមជាលើកទី​​១ដូចគ្នា តែ​​អ្នកស្រីថា​វត្តមានរបស់​​​នាង​គឺ​ជាការចូលរួមនៅ​ក្នុង​បរិយាកាសមួយ​​ដែលមានតម្លៃសម្រាប់​កម្មវិធី​បំផុត ​​ដោយសារតែនាងគឺជាកំពូល​តារា​​ដែលមាន​ន័យ​បំផុតក្នុងការ​​​​​បញ្ចេញសារ​​បំផុស​អោយយុវវ័យ​​ជៀសឆ្ងាយពី​​គ្រឿងញៀន ដែល​ជួយអោយ​មានការ​ចាប់អារម្មណ៍កាន់តែខ្លាំងថែមទៀត។

​លោក​ Kim Sungman ជាជនជាតិកូរ៉េដែលជាអ្នកសហការរៀបចំនិងជា​នាយក​​កម្មវិធីតន្ត្រីសប្បុរសធម៌ ​«សុបិន្តនៃក្ដីស្រឡាញ់​សម្រាប់អនាគត​» បានអះអាងថា​​នៅក្នុងព្រឹត្តិការណ៍នេះបានអះអាងការប្រគំតន្ត្រីដែលមានរយៈពេលច្រើនថ្ងៃនេះ ក៏មានកម្មវិធីដាក់ហិប​រ៉ៃអង្គាសថវិកាដើម្បីប្រមូលថវិកា​ជួយ​​ដល់​មន្ទីរពេទ្យគន្ធបុប្ផា​ផងដែរ។

ក្នុង​នោះ​ក្រុម​ការងារកូរ៉េរបស់លោកក៏បាន​​​​​​​បញ្ជូន​​អ្នកជំនាញព្យាបាលសុខភាពនិងចែកថ្នាំ​​​​ជូនដល់​​​​​ប្រជាពលរដ្ឋ​​ដើម្បីសម្រួល​ដល់​​បញ្ហាសុខភាពរបស់​​​ពលរដ្ឋ​​ផងដែរ បន្ថែមពីការ​​​ប្រគំតន្ត្រីសប្បាយ​ៗ​​​​​ដែលអាចអោយ​អ្នកទស្សន​បានជ្រាបពីសារ​សំខាន់ៗរបស់កម្មវិធីដែលផ្ដោតជាពិសេស​លើផល​ប៉ះពាល់របស់​​គ្រឿងញៀន​។

លោកថា​​​នេះជាការប្រគំតន្ត្រី​សប្បុរសធម៌​ច្រើនលើក​មក​​ហើយ តែសម្រាប់ការផ្សាយ​​ផ្ទាល់ជាមួយទូរទស្សន៍  NTV គឺ​​ជាលើកទី​​២​​ដោយ​កាលពីលើកទី១បានទទួល​ជោគជ័យយ៉ាង​ខ្លាំង​នៅ​​ទីលានប្រគំតន្ត្រី​​​​​ប្រជាធិបតេយ្យ​​ដែលក្នុងកាលនោះគឺមានតារាចម្រៀង ពេជ្រ សោភា ចូល​រួម​​​​​ ​អមដោយតារាមកពី​​ប្រទេស​​កូរ៉េដូចគ្នា។ លោកថាមានតែតារាល្បីៗរបស់កម្ពុជាប៉ុណ្ណោះ ទើបអាច​ផ្សព្វ​ផ្សាយ​​​​ពីផលប៉ះពាល់របស់គ្រឿ​​ងញៀន​​ដើម្បី​កុំអោយបន្តកើតមាននៅក្នុងសង្គមកម្ពុជា​៕

សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required