ទូតកម្ពុជានៅថៃប្រកាសមិនយកកម្រៃធ្វើលិខិតបញ្ជាក់ឲ្យពលករ​

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 6:14 PM | សង្គម | 0 | 2938

ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ប្រកាសប្រាប់ពលករខ្មែរដែលកំពុង​ធ្វើការនៅទីនោះ​អំ​ពីការ​បញ្ជាក់លិខិតស្របច្បាប់ឬហៅថា លិខិតបញ្ជាក់បុគ្គលតែមួយដោយមិនគិតថ្លៃ ចំពោះ​អ្នក​ដែលមានឯកសារតម្រូវតាមលក្ខខណ្ឌមួយចំនួន​នៃ​ច្បាប់បានកំណត់។​

នៅក្នុងសេចក្តីប្រកាសចុះថ្ងៃទី ៩ខែសីហា ស្ថានទូតកម្ពុជានៅថៃ​បានឲ្យដឹងថា នៅពេលពលករទាំងអស់មកទទួលយកលិខិតឆ្លងដែន លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស(TD)​ ប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស(OCWC)​ ការស្នើសុំទិដ្ឋាការស្នាក់នៅ និងប័ណ្ណអនុញ្ញាតការងារពីភាគីថៃ ស្ថានទូតនឹងភ្ជាប់លិខិតបុគ្គលតែមួយ(លិខិតបញ្ជាក់ភាពស្របច្បាប់) ជាមួយលិខិតឆ្លងដែននិងលិខិតធ្វើដំណើររបស់ពលករតែម្តង ដោយមិនមានការយកកម្រៃសេវាអ្វីទាំងអស់។

ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានបញ្ជាក់ដល់សាធារណជន ជាពិសេសពលករដែលកំពុងស្នាក់នៅ ឬធ្វើការនៅប្រទេសថៃ អាចទំនាក់ទំនងព័ត៌មានលម្អិត​បន្ថែម ពី​មន្ត្រីស្ថានទូតកម្ពុជានៅទីក្រុងបាងកកបាន តាមរយៈលេខទូរស័ព្ទ​ ០២៩ ៥៧៥ ៨៥១/០៩២ ៨០៥ ០៥៦១/០៩៤ ០៩២ ៥៩០៥/០៨៦ ៧៩៩ ៩៩៥៧/០៦៤ ៧៥៤ ៧៤០១។

ម៉ាប់ ស៊ុយ Mabsuy168@gmail.com

 

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required