ក្រសួង​​អប់រំ​៖ បេក្ខជន​ប្រឡង​ជាប់​ជាង ៦២​ភាគរយនៅ​ឆ្នាំ​នេះ ខណៈនិទ្ធេស A មាន៤០៥នាក់

បេក្ខជនប្រលងបាក់ឌុបកំពុងមើលឈ្មោះ កាលពីឆ្នាំ២០១៨ (រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ)

ក្រសួងអប់រំបានប្រកាសថា បេក្ខជនជាង ៥ម៉ឺន ៥ពាន់ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅឆ្នាំ២០១៦នេះ ឬស្មើនឹងជាង ៦២ភាគរយ នៃបេក្ខជនមានវត្តមានសរុប។

នៅទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅព្រឹកថ្ងៃនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា បេក្ខជនប្រឡងជាប់ក្នុងសម័យប្រឡងឆ្នាំ២០១៦នេះ មានចំនួន ៥៥ ៧៥៣នាក់ ស្មើនឹង ៦២.១៨ភាគរយ នៃបេក្ខជនមានវត្តមានប្រឡងចំនួន ៨៩ ៦៦១នាក់។

ក្រសួងអប់រំ បានបន្ថែមថា បេក្ខជនទទួលបានលំដាប់ពិន្ទុខ្ពស់និទ្ទេស A មានចំនួន ៤០៥នាក់ និទ្ទេស B មានចំនួន ២ ៨០១នាក់ និទ្ទេស C មានចំនួន ៥ ៥៩៥នាក់ និទ្ទេស D មានចំនួន ៨ ៨៣៥នាក់ និងលំដាប់ពិន្ទុមធ្យមនិទ្ទេស E មានចំនួន ៣៨ ១១៧នាក់ នៅទូទាំងប្រទេស។

រាជធានីភ្នំពេញ មានបេក្ខជនប្រឡងជាប់លំដាប់ពិន្ទុខ្ពស់និទ្ទេស A ដល់ទៅ ១៨៣នាក់ និងតាមពីក្រោយដោយខេត្តសៀមរាប មានបេក្ខជននិទ្ទេស A ៣៦នាក់ នៅក្នុងចំណោមខេត្ត-រាជធានីចំនួន ១៩ នៅទូទាំងប្រទេស។

ក្រសួងអប់រំគ្រោងនឹងប្រកាសលទ្ធផលប្រឡងបាក់ឌុបនៅថ្ងៃនេះ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល និងនៅតាមបណ្ដាខេត្តនៅទូទាំងប្រទេស នៅថ្ងៃបន្ទាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ