ភូមា​ថាពួក​បះបោរ​មូស្លីម​សម្លាប់​ប៉ូលិស​៩​នាក់​នៅ​តាម​ព្រំដែន​ជាប់​បង់ក្លាដែស

ប៉ូលិសភូមាយ៉ាងតិច ៩នាក់ ត្រូវបានគេសម្លាប់ និង ៤នាក់ទៀតរងរបួស កាលពីថ្ងៃម្សិលមិញ នៅក្នុងការវាយប្រហារជាច្រើនលើក ទៅលើប៉ុស្តិ៍យាមនានា នៅតាមព្រំដែនមានបញ្ហាជាមួយប្រទេសបង់ក្លាដែស។

ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សម្ដីមេប៉ូលិសភូមា លោក ហ្សាវ វីន ចុះផ្សាយថា ជនវាយប្រហារ ៨នាក់ ដែលជាពួកភេរវករបះបោរមូស្លីមនោះ ត្រូវបានគេសម្លាប់ ហើយ ២នាក់ទៀត ត្រូវបានចាប់ខ្លួន នៅអំឡុងការប៉ះទង្គិចនានា នៅរដ្ឋរ៉ាក់ឃីន ភាគខាងលិចប្រទេសភូមា កាលពីព្រឹកថ្ងៃអាទិត្យ។

រ៉ាក់ឃីន គឺជាស្រុកកំណើតនៃក្រុមជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ាមានចំនួនប្រហែល ១លាន ១សែននាក់ ដែលមិនទទួលបានសិទ្ធិជាពលរដ្ឋភូមា និងប្រឈមមុខនឹងការរឹតត្បិតសេរីភាពនៃការដើរហើរ។

បើតាម Reuters ជនជាតិរ៉ូហ៊ីងយ៉ាប្រហែល ១២ម៉ឺន ៥ពាន់នាក់ បានរត់គេចចេញពីរដ្ឋនោះចាប់តាំងពីឆ្នាំ២០១២មក ក្រោយផ្ទុះអំពើហិង្សាជាមួយសហគមន៍ពុទ្ធសាសនិក ដែលបានបណ្ដាលឲ្យមនុស្សជាង ១០០នាក់ស្លាប់់។

មន្ត្រីរដ្ឋភូមា បានប្រាប់ Reuters ថា ជនវាយប្រហារកាលពីថ្ងៃម្សិលមិញ ស្ថិតក្នុងក្រុមមូស្លីមរ៉ូហ៊ីងយ៉ា។

មេប៉ូលិសភូមាថា ជនវាយប្រហារបានសម្លាប់មន្ត្រីប៉ូលិស ៦នាក់ និងបង្ករបួសទៅលើប៉ូលិស ២នាក់ទៀត ហើយបានរឹបអូសយកអាវុធ ៥១ដើម និងគ្រាប់ជាង ១ម៉ឺនគ្រាប់ នៅក្នុងការវាយប្រហារដំបូងៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ