យោធាថៃរៀបចំការបោះឆ្នោតនៅខែវិច្ឆិកាឆ្នាំ២០១៨

រដ្ឋាភិបាលយោធាថៃនៅថ្ងៃអង្គារនេះ បាន​ប្រកាសរៀបចំការបោះឆ្នោតជាសកលនៅខែវិច្ឆិកាឆ្នាំ២០១៨ ប៉ុន្តែនៅមិនទាន់ប្រកាសពីថ្ងៃណាមួយនៅឡើយ។​

ប្រមុខរដ្ឋាភិបាល ឬជា​ប្រធានក្រុមប្រឹក្សាជាតិដើម្បីសន្តិភាពនិងសណ្តាប់ធ្នាប់ ថ្លែងនៅវិមានរដ្ឋាភិបាល​ក្នុងទីក្រុងបាងកកថា ថ្ងៃទីប៉ុន្មានជាក់លាក់ នឹងប្រកាសនៅក្នុងខែមិថុនាឆ្នាំ២០១៨។  កន្លងមករដ្ឋាភិបាលប្រកាសពន្យារពេលបោះឆ្នោតដោយបញ្ជាក់មូលហេតុថា បារម្ភពីបញ្ហានៃការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ និង សន្តិសុខ។ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

លោក​ ប្រាយុទ្ធ ចាន់អូចា មេដឹកនាំយោធា បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល ដឹកនាំដោយលោកស្រី យីង ឡាក់ កាលពីខែឧសភាឆ្នាំ២០១៤ បន្ទាប់ពីប្រទេសនេះមានវិបត្តិនយោបាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ