កូរ៉េខាងជើងព្រមានថាបើរដ្ឋការលោក ត្រាំ មិនដូរគោលនយោបាយទេ​នឹងប្រឈម​មុខ​អាវុធនុយក្លេអ៊ែ

កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះបានព្រមានថា រដ្ឋាភិបាលលោក ត្រាំ នឹងប្រឈមមុខគ្រោះថ្នាក់ដោយសារអាវុធនុយក្លេអ៊ែរបស់ខ្លួន បើសិនជាទីក្រុងវ៉ាស៊ីនតោននៅតែធ្វើនយោបាយចង់បំផ្លាញអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើងទៀតនោះ។

កូរ៉េខាងជើង ហៅសកម្មភាពអាមេរិកដែលចង់បំផ្លាញអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើងថា ធ្វើឡើងក្រោមហេតុផលដើម្បី ការពារសន្តិសុខក្នុងតំបន់ និង ពិភពលោកនោះគឺជា ការបោកបញ្ឆោតដែលហួសម័យ។

សារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun ចុះផ្សាយថា បើអ្វីដែលរដ្ឋការលោក អូបាម៉ា បានធ្វើកន្លងទៅ ហើយរដ្ឋាភិបាលដឹកនាំដោយលោកត្រាំនៅតែបន្តគឺវាជាគ្រោះថ្នាក់សម្រាប់អាមេរិក។

សារព័ត៌មាននោះចុះផ្សាយថា រដ្ឋាភិបាលថ្មីរបស់អាមេរិកនឹងពិបាកប្រឈមមុខជាមួយអាវុធនុយក្លេអ៊ែ Juche ដែលមានន័យថា កូរ៉េខាងជើងប្រើសមត្ថភាពផ្ទាល់ខ្លួនក្នុងការទប់ទល់ជាមួយអាមេរិក។

ជាញឹកញាប់កូរ៉េខាងជើង តែងតែព្រមានវាយប្រហារសហរដ្ឋអាមេរិកដោយចោទថា អាមេរិកព្យាយាមបំផ្លាញកម្មវិធីអាវុធនុយក្លេអ៊ែរបស់ខ្លួន និង ខឹងសម្បារអាមេរិកធ្វើសមយុទ្ធជាមួយកូរ៉េខាងត្បូងដែលថា អាចប៉ះពាល់សន្តិសុខកូរ៉េខាងជើង។

ការព្រមានជាថ្មីរបស់កូរ៉េខាងជើងនេះ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ បានហៅទូរស័ព្ទទៅកាន់លោកស្រី ប៉ាកឃឿនហេ មេដឹកនាំកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍ ហើយបញ្ជាក់ការប្តេជ្ញាជួយការពារសន្តិសុខឲ្យកូរ៉េខាងត្បូង ជាសត្រូវបងប្អូនរបស់កូរ៉េខាងជើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ