មន្ត្រី​តំបន់​កាហ្សា​ថា អ៊ីស្រាអ៊ែល​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​សម្លាប់​មនុស្ស​២​នាក់

ក្រុម​បាតុករ​ប៉ាឡេស្ទីន​ប៉ះ​ទង្គិច​នឹង​សមត្ថកិច្ច​អ៊ីស្រាអ៊ែល​នៅ​ជិត​តំបន់​ត្រួត​ពិនិត្យ​​នៃ​តំបន់ West Bank

ការវាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ពី​សំណាក់​អ៊ីស្រាអ៊ែល​ទៅ​លើ​មូលដ្ឋាន​យោធា​ពួក​ហាម៉ាស់​នៅ​តំបន់​កាហ្សា បាន​សម្លាប់​មនុស្ស ២​នាក់ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​ដក​ស្រង់​សម្ដី​មន្ត្រី​សុខាភិបាល​នៃ​របប​គ្រប់​គ្រង​ដែន​ដី​ប៉ាឡេស្ទីន។

AFP បាន​ចុះ​ផ្សាយ​បន្ត​ថា ការ​វាយ​ប្រហារ​ទៅ​លើ​មូលដ្ឋាន​ពួក​ហាម៉ាស់​នៅ​ភាគ​កណ្ដាល​នៃ​តំបន់​កាហ្សា​ស្ត្រីប បាន​កើត​ឡើង​ចំ​ពេល​មាន​ការ​តវ៉ា​ទូទាំង​ដែន​ដី​ប៉ាឡេស្ទីន ប្រឆាំង​ទៅ​នឹង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែល​បាន​សម្រេច​ទទួល​ស្គាល់​ទីក្រុង​យេរូសាឡឹម ជា​រដ្ឋ​ធានី​របស់​ប្រទេស​អ៊ីស្រាអ៊ែល។

ក្រសួង​សុខាភិបាល​របស់​ក្រុម​ហាម៉ាស់​នៅ​តំបន់​កាហ្សា បាន​និយាយ​ថា សព​បុរស​ពីរ​នាក់ ត្រូវ​បាន​គេ​កកាយ​យក​បាន ក្រោយ​ពី​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ទៅ​លើ​មូលដ្ឋាន​យោធា​ពួក​ហាម៉ាស់ នៅ​ភាគ​កណ្ដាល​នៃ​តំបន់​កាហ្សា​ស្ត្រីប។

ទោះជាយ៉ាង​ណា មិន​មាន​ការ​បញ្ជាក់​ថា បុរស​ពីរ​នាក់​ដែល​ត្រូវ​បាន​សម្លាប់​នោះ ជា​សមាជិក​ក្រុម​ហាម៉ាស់ ឬ​យ៉ាង​ណា​នោះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ