រថយន្តដឹកអ្នកដំណើរថោងស៊ិងឆេះទាំងស្រុងលើផ្លូវជាតិលេខ៥

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧​ ម៉ោង 4:11 PM | សន្ដិសុខ | 0 | 6779

រថយន្តក្រុងរបស់ក្រុមហ៊ុន​ ថោងស៊ិង ដឹកអ្នកដំណើរពីសៀមរាបទៅក្រុងប៉ោយប៉ែត បានឆ្លងចរន្តអគ្គិសនីឆេះ អស់ទាំងស្រុងកាលពីល្ងាចថ្ងៃអង្គារម្សិលមិញ នៅពេលកំពុងបើកបរលើផ្លូវជាតិលេខ៥។​

គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ​ចុះផ្សាយថា រថយន្តនោះធុន​២៤កៅអី ដឹកភ្ញៀវជាជនបរទេសចំនួន​១៤នាក់ចេញពីខេត្តសៀមរាបឆ្ពោះទៅ​ក្រុងប៉ោយប៉ែត បានឆេះនៅម៉ោង​៥និង​៣០នាទីល្ងាច នៅត្រង់ចំណុចសង្កាត់ទឹកថ្លាក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។​

តាមរបាយការណ៍សមត្ថកិច្ចឲ្យដឹងថា អ្នកដំណើរមិនរងគ្រោះថ្នាក់ទេ ព្រោះបានចុះពីរថយន្តមុនភ្លើងឆេះខ្លាំង ហើយក្រុមហ៊ុន​បានយករថយន្តថ្មីដឹកអ្នកដំណើរទាំងនោះដល់គោលដៅ៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required