អត្រាកំណើនសេដ្ឋកិច្ចរបស់ចិន​បន្តធ្លាក់ចុះដល់ឆ្នាំ២០២០

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០១៨​ ម៉ោង 4:11 PM | អន្តរជាតិ | 0 | 2125

របាយការណ៍សិក្សារបស់ធនាគារពិភពលោក ស្តីពីស្ថានភាពសេដ្ឋកិច្ចសកលបានបង្ហាញថា អត្រាកំណើនសេដ្ឋកិច្ចរបស់ចិន​នឹងមានការធ្លាក់ចុះបន្តិចបន្តួចចាប់ពីឆ្នាំ២០១៨រហូតដល់ឆ្នាំ២០២០។

របាយការណ៍ដែលចេញផ្សាយនៅថ្ងៃទី៩ខែមករា បង្ហាញថា អត្រាកំណើនសេដ្ឋកិច្ចរបស់ចិន​នៅឆ្នាំ២០១៨មាន៦,៤ភាគរយ នៅឆ្នាំ២០១៩មាន៦,៣ភាគរយ និងឆ្នាំ២០២០មាន៦,២ភាគរយ។

ធនាគារពិភពលោកបានវាយតម្លៃថា ស្ថានភាពសេដ្ឋកិច្ចសកលឆ្នាំ២០១៧មានភាពល្អប្រសើរគឺអត្រាកំណើនសេដ្ឋកិច្ចស្ថិតនៅក្នុងរង្វង់៣,១ភាគរយ ប៉ុន្តែស្ថាប័ននេះអត្រាកំណើនសេដ្ឋកិច្ចសកលអាចនឹងប្រឈមនៅឆ្នាំ២០១៨៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required