លោក មូន ជែអ៊ីន ថាការលុបនុយក្លេអ៊ែជាផ្លូវនាំសន្តិភាពនៅឧបទ្វីបកូរ៉េ

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០១៨​ ម៉ោង 8:45 AM | អន្តរជាតិ | 0 | 720

មេដឹកនាំកូរ៉េខាងត្បូងលោក មូន ជែអ៊ីន ថ្លែងថា ផ្លូវដែលនាំឲ្យមានសន្តិភាពនៅក្នុងឧបទ្វីបកូរ៉េ និងជាគោលដៅរួមនោះ គឺការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែ ដែលកំពុងតែមានការព្រួយបារម្ភថា បង្កឲ្យមានអសន្តិសុខនៅក្នុងតំបន់។​

ការថ្លែងរបស់មេដឹកនាំកូរ៉េខាងត្បូងធ្វើឡើងកាលពីថ្ងៃពុធម្សិលមិញ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន​ AFP​។

ការថ្លែងនេះ ក្រោយពេលដែលកូរ៉េខាងជើង​បញ្ជូនក្រុមការងារទៅចូលរួមការប្រកួតកីឡាអូឡិកពិករដូវត្រជាក់  ហើយប្រតិភូមិ​នៃប្រទេសទាំងពីរបានជួបគ្នានៅតំបន់ផានមុនជុំ ទន្ទឹមនឹងនេះ កូរ៉េទាំងពីក៏បើកផ្លូវឲ្យថ្នាក់ដឹកនាំយោធាជជែកគ្នាធម្មតាវិញ។​

នៅក្នុងសន្និសីទសារព័ត៌មាន​ម្សិលមិញ លោក មូន ជែអ៊ីន ថ្លែងថាសន្តិភាពគឺត្រូវដោះស្រាយបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង។​

កូរ៉េខាងជើង​បានប្រកាសផ្តាច់ទំនាក់ទំនងក្នុងការជជែកគ្នាជាមួយមេដឹកនាំកូរ៉េខាងត្បូងកាលពីចុងឆ្នាំ២០១៥ ហើយប្រទេសនេះក៏បាន​ផ្អាកឈប់ចូលរួមកីឡាអូឡាំពិករដូវត្រជាក់តាំងពីឆ្នាំ១៩៩៨។ ចំណែកសញ្ញាចុងក្រោយនេះគេមើលឃើញថា ហាក់មានសញ្ញាល្អនៅក្នុងឧបទ្វីបកូរ៉េដោយសារលោក គីម ជុងអ៊ុន បានផ្តាស់ប្តូរឥរិយាបថទាំងនេះ៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required