អសបនិងស្រីលង្កាព្រមព្រៀងគ្នាមួយដំណាក់ដំបូងដើម្បីបង្កើតសាលាក្ដីឧក្រដ្ឋកម្មសង្រ្គាម​

(រូបភាពពី Reuters)

អង្គការសហប្រជាជាតិនិងរដ្ឋាភិបាលស្រីលង្កាព្រមព្រៀងគ្នាមួយជំហានក្នុងការបង្កើតសាលាក្ដីឧក្រិដ្ឋកម្មសង្គ្រាមដើម្បីកាត់ទោសជនឧក្រិដ្ឋដែលពាក់ព័ន្ធនិងសង្គ្រាមស៊ីវិលរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ការព្រមព្រៀងគ្នានេះធ្វើឡើងរវាងតំណាងអង្គការសហប្រជាជាតិលោក Zeid Raád Al Hussein និងតំណាងរដ្ឋាភិបាលស្រីលង្កាដែលបានធ្វើឡើងនៅទីក្រុងកូឡំបូកាលពីថ្ងៃម្សិលមិញ។

តំណាងរបស់អង្គការសហប្រជាជាតិរូបនេះបាននិយាយថាមានការងារច្រើនទៀតដែលភាគីទាំង២ត្រូវធ្វើឱ្យមានកិច្ចព្រមព្រៀងជាមួយគ្នា។

លោកបន្តថាពួកឧត្តមសេនីយ៍និងមេទ័ពឧទ្ទាមខ្លាតាមិលពួកគេសុទ្ធតែបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមដូចគ្នាដែលចាំបាច់ត្រូវមានយុត្តិធម៌សំរាប់ជនរងគ្រោះ។

អង្គការសហប្រជាជាតិកាលពីប៉ុន្មានខែមុននេះបានចេញដំណោះស្រាយមួយដោយជំរុញឲ្យមានសាលាក្ដី​ឧក្រិដ្ឋកម្មសង្គ្រាមនៅប្រទេសស្រីលង្កាហើយតម្រូវឱ្យការមានការចូលរួមរបស់ចៅក្រមអន្ដរជាតិ។

នៅក្នុងសង្គ្រាមស៊ីវិលរយៈពេល២៦ឆ្នាំដែលបានបញ្ចប់នៅឆ្នាំ២០០៩វាបានបន្សល់ទុកមនុស្សបាត់ខ្លួន​៤០០០នាក់និង១០,០០០០នាក់ត្រូវបានសំលាប់ដោយការធ្វើទារុណកម្មនិងចាប់រំលោភក្នុងនោះមានកុមារផងដែរ៕

ប្រភព: AFP

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ