នាយករដ្ឋមន្រ្តីការពារ​យន្តការ​យកប្រព័ន្ធសង្គម​​ហ្វេសប៊ុកដោះស្រាយបញ្ហារបស់ពលរដ្ឋ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

[:en]លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​លើក​ឡើង​ថា​ការណែនាំ​ឲ្យ​ស្ថាប័នក្រោមឱវាទឲ្យ​​ប្រើប្រាស់ប្រព័ន្ធសង្គម​ហ្វេសប៊ុកដើម្បី​ទទួល​ពាក្យ​បណ្តឹងពី​ប្រជា​ពលរដ្ឋ​ ជាយន្តការ​មួយ​”លឿននិងប្រសិទ្ធភាព​”និង​ថា​ដើម្បីចៀសវាង​ពលរដ្ឋទៅតវ៉ានៅ​តាម​ស្ថា​ប័នជាតិធំៗនិង​ផ្ទះនាយករដ្ឋមន្រ្តី។​

កាលពីដើមសប្តាហ៍នេះ លោក​ ហ៊ុន សែន បាន​ចេញសេចក្តីណែនាំ​ដល់​មន្ត្រី​របស់​ខ្លួន​ឲ្យចាត់​តាំង​ក្រុម​ការងារតាម​ដាន​របាយកា​រណ៍​ប្រ​ចាំថ្ងៃនិង​សំណូមពរ​របស់​ប្រ​ជាពល​រដ្ឋនៅ​លើ​ទំព័រ​ហ្វេសប៊ុក​ ដោយ​លោក​​ចាត់ទុក​ថា​នេះ​ដើម្បី​​ដោះ​ស្រាយ​បញ្ហាជូន​​ពល​រដ្ឋ​ទាន់ពេល​វេលា។

នៅក្នុងពិធីសម្ពោធសាកលវិទ្យាល័យសម្តេចហេងសំរិនត្បូងឃ្មុំ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ លោក ហ៊ុន សែន បានប្រតិកម្ម​នឹង​អ្នកវិភាគមួយចំនួន​ដែល​រិះគន់យន្តការនេះ​។​ លោក​បានថ្លែ​ង​ថា​ការប្រើប្រាស់ហ្វេសប៊ុកនេះ​មិនមែនមានន័យថា​រដ្ឋាភិបាលបោះបង់ចោលប្រព័ន្ធ​ដឹកនាំបច្ចុប្បន្ននោះ ដោយ​ថា​គ្រាន់តែ​លោក​ចង់​ពន្លឿន​យន្តការដោះស្រាយ​។ លោក​បន្ត​ថា​បើទោះ​ជាមិនមានហ្វេសប៊ុក​ ប្រជា​ពលរដ្ឋ​នៅតែ​យក​​​ពាក្យ​បណ្តឹងនិងញត្តិ​ទៅ​ដាក់នៅរដ្ឋសភា ព្រឹទ្ធសភានិង​នៅផ្ទះរបស់នាយករដ្ឋមន្រ្តី។​

​ “អញ្ចឹង​ទៅ សូមផ្តាំទៅវិញ ខ្ញុំអត់​ចោល​ប្រព័ន្ធការងារ​ខ្ញុំដែល​ធ្លាប់មានពីមុនទេ ក៏ប៉ុន្តែ​ខ្ញុំគ្រាន់តែ​បង្កើនល្បឿន​ឲ្យមន្រ្តីរបស់ខ្ញុំ គ្រប់ទីកន្លែង​ដោះស្រាយ​ការងារឲ្យ​បាន​លឿនបំផុត”

​​​​​​​​​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន 

លោក ហ៊ុន សែន បានហៅអ្នក​វិភាគ​ដែល​លោកប្រតិកម្មនោះជា​អ្នកវិភាគចិញ្ចឹម​ចំណុចខ្សោយ​របស់​លោក​និ​ង​វិភាគ​ដើម្បីដូរយក​ប្រាក់ចំណូល។​ លោក​បញ្ជាក់ថា៖ “ហើយ​បើវិភាគមិនបានប្រឆាំងនាយករដ្ឋមន្រ្តី អាហ្នឹងវាចុះនរក។ ទាល់តែវិភាគប្រឆាំងជាមួយ​នាយករដ្ឋមន្រ្តី អាហ្នឹងទើបគេហៅប្រឆាំង បើ​អញ្ចឹង​សូម​បន្តទៀតទៅចុះ…”

​​នៅក្នុង​សេចក្តីណែនាំ​ លោក ហ៊ុន សែន បាន​សរសេរ​ថា​នៅ​ក្នុង​ទំព័រហ្វេសប៊ុក​របស់​លោក​សព្វ​ថ្ងៃ​នេះទទួល​បាននូវពាក្យ​បណ្តឹងនិង​សំណូម​​ពរ​របស់​ប្រ​ជា​ពល​រដ្ឋ​នៅ​ទូទាំង​ប្រ​ទេស។ លោកឲ្យ​ដឹងទៀតថាជំនួយ​ការ​របស់​លោកនឹង​ផ្ញើ​សំណូម​ពរនិង​បណ្តឹងរបស់​ប្រ​ជា​ពល​រដ្ឋ​នេះ​ទៅ​តាមហ្វេសប៊ុករបស់ក្រ​សួង​-ស្ថាប័ននិងរាជធានី-ខេត្តនីមួយៗដែល​លោក​ទទួល​បាន​ពីប្រ​ជា​ពល​រដ្ឋ​ ​។

គួ​របញ្ជាក់​ថាមួយរយៈចុងក្រោយនេះ លោក​ ​ហ៊ុន សែន ​បានចាប់ផ្តើមសកម្មលេង​ហ្វេសប៊ុក ក្រោយ​ពីខុទ្ទកាល័យ​បានប្រកាសកាលពីខែកញ្ញា ឆ្នាំ​២០១៥ ថា​លោក​មានហ្វេសប៊ុក​ផ្លូវការដែលមានចំនួន​អ្នកចុចចូលចិត្ត(Likes)ដល់ទៅជាង​២លាននាក់ លើ​សមេបក្សប្រឆាំងលោក សម រង្ស៊ី។ ទោះជាយ៉ាងណា​ លោក ហ៊ុន សែន​ ធ្លាប់​បានប្រកាសថាលោកមិនមែនជា”នាយករដ្ឋមន្រ្តីហ្វេសប៊ុក”នោះទេ ដោយបញ្ជាក់ការលេងប្រព័ន្ធសង្គមររបស់លោកនាពេលបច្ចុប្បន្ននេះ គឺដើម្បីទទួលព័ត៌មានពិតនិងគ្រប់ជ្រុងជ្រោយ៕[:kh]លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​លើក​ឡើង​ថា​ការណែនាំ​ឲ្យ​ស្ថាប័នក្រោមឱវាទឲ្យ​​ប្រើប្រាស់ប្រព័ន្ធសង្គម​ហ្វេសប៊ុកដើម្បី​ទទួល​ពាក្យ​បណ្តឹងពី​ប្រជា​ពលរដ្ឋ​ ជាយន្តការ​មួយ​”លឿននិងប្រសិទ្ធភាព​”និង​ថា​ដើម្បីចៀសវាង​ពលរដ្ឋទៅតវ៉ានៅ​តាម​ស្ថា​ប័នជាតិធំៗនិង​ផ្ទះនាយករដ្ឋមន្រ្តី។​

កាលពីដើមសប្តាហ៍នេះ លោក​ ហ៊ុន សែន បាន​ចេញសេចក្តីណែនាំ​ដល់​មន្ត្រី​របស់​ខ្លួន​ឲ្យចាត់​តាំង​ក្រុម​ការងារតាម​ដាន​របាយកា​រណ៍​ប្រ​ចាំថ្ងៃនិង​សំណូមពរ​របស់​ប្រ​ជាពល​រដ្ឋនៅ​លើ​ទំព័រ​ហ្វេសប៊ុក​ ដោយ​លោក​​ចាត់ទុក​ថា​នេះ​ដើម្បី​​ដោះ​ស្រាយ​បញ្ហាជូន​​ពល​រដ្ឋ​ទាន់ពេល​វេលា។

នៅក្នុងពិធីសម្ពោធសាកលវិទ្យាល័យសម្តេចហេងសំរិនត្បូងឃ្មុំ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ លោក ហ៊ុន សែន បានប្រតិកម្ម​នឹង​អ្នកវិភាគមួយចំនួន​ដែល​រិះគន់យន្តការនេះ​។​ លោក​បានថ្លែ​ង​ថា​ការប្រើប្រាស់ហ្វេសប៊ុកនេះ​មិនមែនមានន័យថា​រដ្ឋាភិបាលបោះបង់ចោលប្រព័ន្ធ​ដឹកនាំបច្ចុប្បន្ននោះ ដោយ​ថា​គ្រាន់តែ​លោក​ចង់​ពន្លឿន​យន្តការដោះស្រាយ​។ លោក​បន្ត​ថា​បើទោះ​ជាមិនមានហ្វេសប៊ុក​ ប្រជា​ពលរដ្ឋ​នៅតែ​យក​​​ពាក្យ​បណ្តឹងនិងញត្តិ​ទៅ​ដាក់នៅរដ្ឋសភា ព្រឹទ្ធសភានិង​នៅផ្ទះរបស់នាយករដ្ឋមន្រ្តី។​

​លោក​មានប្រសាសន៍​​ថា៖ “អញ្ចឹង​ទៅ សូមផ្តាំទៅវិញ ខ្ញុំអត់​ចោល​ប្រព័ន្ធការងារ​ខ្ញុំដែល​ធ្លាប់មានពីមុនទេ ក៏ប៉ុន្តែ​ខ្ញុំគ្រាន់តែ​បង្កើនល្បឿន​ឲ្យមន្រ្តីរបស់ខ្ញុំ គ្រប់ទីកន្លែង​ដោះស្រាយ​ការងារឲ្យ​បាន​លឿនបំផុត”។​

លោក ហ៊ុន សែន បានហៅអ្នក​វិភាគ​ដែល​លោកប្រតិកម្មនោះជា​អ្នកវិភាគចិញ្ចឹម​ចំណុចខ្សោយ​របស់​លោក​និ​ង​វិភាគ​ដើម្បីដូរយក​ប្រាក់ចំណូល។​ លោក​បញ្ជាក់ថា៖ “ហើយ​បើវិភាគមិនបានប្រឆាំងនាយករដ្ឋមន្រ្តី អាហ្នឹងវាចុះនរក។ ទាល់តែវិភាគប្រឆាំងជាមួយ​នាយករដ្ឋមន្រ្តី អាហ្នឹងទើបគេហៅប្រឆាំង បើ​អញ្ចឹង​សូម​បន្តទៀតទៅចុះ…”

​​នៅក្នុង​សេចក្តីណែនាំ​ លោក ហ៊ុន សែន បាន​សរសេរ​ថា​នៅ​ក្នុង​ទំព័រហ្វេសប៊ុក​របស់​លោក​សព្វ​ថ្ងៃ​នេះទទួល​បាននូវពាក្យ​បណ្តឹងនិង​សំណូម​​ពរ​របស់​ប្រ​ជា​ពល​រដ្ឋ​នៅ​ទូទាំង​ប្រ​ទេស។ លោកឲ្យ​ដឹងទៀតថាជំនួយ​ការ​របស់​លោកនឹង​ផ្ញើ​សំណូម​ពរនិង​បណ្តឹងរបស់​ប្រ​ជា​ពល​រដ្ឋ​នេះ​ទៅ​តាមហ្វេសប៊ុករបស់ក្រ​សួង​-ស្ថាប័ននិងរាជធានី-ខេត្តនីមួយៗដែល​លោក​ទទួល​បាន​ពីប្រ​ជា​ពល​រដ្ឋ​ ​។

គួ​របញ្ជាក់​ថាមួយរយៈចុងក្រោយនេះ លោក​ ​ហ៊ុន សែន ​បានចាប់ផ្តើមសកម្មលេង​ហ្វេសប៊ុក ក្រោយ​ពីខុទ្ទកាល័យ​បានប្រកាសកាលពីខែកញ្ញា ឆ្នាំ​២០១៥ ថា​លោក​មានហ្វេសប៊ុក​ផ្លូវការដែលមានចំនួន​អ្នកចុចចូលចិត្ត(Likes)ដល់ទៅជាង​២លាននាក់ លើ​សមេបក្សប្រឆាំងលោក សម រង្ស៊ី។ ទោះជាយ៉ាងណា​ លោក ហ៊ុន សែន​ ធ្លាប់​បានប្រកាសថាលោកមិនមែនជា”នាយករដ្ឋមន្រ្តីហ្វេសប៊ុក”នោះទេ ដោយបញ្ជាក់ការលេងប្រព័ន្ធសង្គមររបស់លោកនាពេលបច្ចុប្បន្ននេះ គឺដើម្បីទទួលព័ត៌មានពិតនិងគ្រប់ជ្រុងជ្រោយ៕[:]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ