ត្រឹម​១០​ថ្ងៃ មនុស្ស​ជិត​៥០​នាក់​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍

យ៉ាងហោច​ណាស់​មនុស្ស ៥​នាក់​បាន​ស្លាប់ ហើយ ១៦​នាក់​ទៀត បាន​រង​របួស នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះ​ដោយ​យោង​តាម​របាយការណ៍​របស់​នគរបាល​ចរាចរណ៍​កម្ពុជា ដែល​ចុះ​ផ្សាយ​លើ​វេបសាយ​អគ្គ​ស្នងការ​នគរបាល​ជាតិ។

វេបសាយ​ដដែល​នេះ បាន​ឲ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍ ១២​ករណី បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​បាន​សម្លាប់​​មនុស្ស ៥​នាក់ ខណៈ​មនុស្ស​ដល់​ទៅ ១២​នាក់​បាន​រង​របួស​ធ្ងន់ និង ៤​នាក់​ទៀត​បាន​រង​របួស​ស្រាល។

វេបសាយ​នគរបាល​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​បន្ថែម​ថា ក្នុង​រយៈ​ពេល ១០​ថ្ងៃ​ដំបូង​នៃ​ខែ​មីនា​នេះ គ្រោះ​ថ្នាក់​ចរាចរណ៍​ដល់​ទៅ ៩៦​ករណី បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​ ដោយ​បាន​សម្លាប់​មនុស្ស​ដល់​ទៅ ៤៩​នាក់ ហើយ​មនុស្ស​ដល់​ទៅ ១៣៥​នាក់​ទៀត បាន​រង​របួស​ធ្ងន់​ និង​ស្រាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ