លោក គួច ម៉េងលី លាលែងពីតំណែងប្រធានក្រុមប្រឹក្សាភិបាលសារព័ត៌មានថ្មីៗ

លោកឧកញ៉ា គួច ម៉េងលី(រូបថតពីហ្វេសប៊ុក​របស់​លោក)

លោកឧកញ៉ា គួច ម៉េងលី ដែលជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន ម៉េងលី ជេរ គួច គ្រុប បានប្រកាសលាលែងពីតំណែងប្រធានក្រុមប្រឹក្សាភិបាលនៃគេហទំព័រសារព័ត៌មានថ្មីៗ។

ក្នុងសេចក្ដីព័ត៌មានចេញផ្សាយកាលពីថ្ងៃចន្ទម្សិលមិញ លោក គួច ម៉េងលី អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ម៉េងលី ជេរ. គួច គ្រុប និងជានាយកសាលាអន្ដរទ្វីបអាមេរិកាំង ប្រកាសថា លោកបានលក់ភាគហ៊ុន និងលាលែងតំណែងជាប្រធានក្រុមប្រឹក្សាភិបាលនៃ «សារព័ត៌មានថ្មីៗ» និងថា ការលាលែងរបស់លោក គឺចូលជាផ្លូវការ តាំងពីថ្ងៃទី១ ខែមេសាមកម្ល៉េះ។

បើតាមសេចក្ដីប្រកាស លោក គួច ម៉េងលី ថា  ចាប់ពីពេលនេះតទៅ «គេហទំព័រសារព័ត៌មានថ្មីៗ» គឺមិនស្ថិតក្រោមការទទួលខុសត្រូវ និងជាប់ទាក់ទិននឹងរូបលោកទៀតទេ។

សេចក្ដីប្រកាសព័ត៌មាននេះមិនបានបញ្ជាក់មូលហេតុនៃការលាលែងតំណែងរបស់លោកនោះទេ។

អគ្គនាយកសារព័ត៌មានថ្មីៗ លោក គី សុខលីម ឲ្យ VOD ដឹងថា ការសម្រេចចិត្តលក់ភាគហ៊ុនរបស់លោក គួច ម៉េងលី គឺមិនប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់សារព័ត៌មានមួយនេះនោះទេ ដោយលោកថា សារព័ត៌មានថ្មីៗ មានម្ចាស់ភាគហ៊ុនជិត១០នាក់ ដែលជួយគាំទ្រ។ លោកអះអាងថា ការលក់ភាគហ៊ុនរបស់លោកឧកញ៉ា គួច ម៉េងលី គឺជារឿងធម្មតា ដែលតែងកើតមានក្នុងដំណើរការអាជីវកម្ម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ