បាក់ស្រុតដីនៅជប៉ុនបាត់ខ្លួនមនុស្ស៦នាក់​

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 11:51 AM | អន្តរជាតិ | 0 | 1843

របាយការណ៍បឋមរបស់សមត្ថកិច្ចបង្ហាញថា ការបាក់ស្រុតដីនៅភាគខាងត្បូងនៃប្រទេសជប៉ុន បណ្តាលឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋដែលរស់នៅក្បែរជើងភ្នំ ហើយមនុស្សចំនួន​៦នាក់បានបាត់ខ្លួន។​

តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ AFP បានឲ្យដឹងថា  នៅព្រឹកថ្ងៃពុធនេះ មានការរញ្ជួយដីនៅតំបន់ភ្នំនៅទីក្រុងNakatsuនៅភាគខាងត្បូងនៃប្រទេសជប៉ុ​ន​ ។ របាយការណ៍បឋមបង្ហាញថា ផ្ទះពលរដ្ឋនៅទីនោះចំនួន​បីខ្នងខូចខាតទាំងស្រុង។​

ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរក អ្នកបាត់ខ្លួនចំនួន​៦នាក់ទៀត ហើយមិនទាន់សន្និដ្ឋានថា ស្លាប់ឬ ក៏រស់នៅឡើយទេ។​​

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required