បង់​ក្លា​ដែស​ចាប់ខ្លួន​មនុស្ស​៩០០​នាក់​ក្នុង​ការបង្ក្រាប​ពួក​សកម្មប្រយុទ្ធ​អ៊ីស្លាម​

ប៉ូលិស​បង់ក្លាដែស​ក្នុងការបង្ក្រាបពួកសកម្មប្រយុទ្ធអ៊ិស្លាមនិយម(រូបថតពីសារព័ត៌មានBBC)

ប៉ូលិសប្រទេសបង់ក្លាដែស បានចាប់ខ្លួនមនុស្ស៩០០នាក់ ដែលជាផ្នែកមួយនៃការបង្ក្រាបទៅលើពួកសកម្មប្រយុទ្ធ ក្រោយពីមានការវាយប្រហារដ៏ឃោឃៅជាបន្តបន្ទាប់។

សារព័ត៌មាន BBC បានរាយការណ៍ថា ប៉ូលិស បានចាប់ផ្ដើមប្រតិបត្តិការរយៈពេលមួយសប្ដាហ៍នៅថ្ងៃសុក្រម្សិលមិញ ដោយនិយាយថា ពួកគេផ្ដោតទៅលើការចាប់ខ្លួនពួកសកម្មប្រយុទ្ធអ៊ីស្លាម។

មនុស្សប្រហែល ៤០នាក់ ក្នុងនោះមានអ្នកសរសេរប្លុក បញ្ញាវ័ន្ត និងសមាជិកក្រុមសាសនាភាគតិច ត្រូវបានគេសម្លាប់នៅក្នុងការវាយប្រហារនានានៅក្នុងរយៈពេលពីរបីឆ្នាំកន្លងមកនេះ។

កាលពីថ្ងៃសុក្រម្សិលមិញ អ្នកបម្រើការម្នាក់នៅក្នុងវិហារហិណ្ឌូមួយកន្លែង ត្រូវបានគេកាប់ស្លាប់ នៅស្រុកបាបណា។

សារព័ត៌មាននានាក្នុងប្រទេសបង់ក្លាដែស បានរាយការណ៍ថា ប្រតិបត្តិការប៉ូលិស កំពុងបោសសម្អាតក្រុមមនុស្សច្រើនក្រុម មិនមែនត្រឹមតែជនសង្ស័យជាភេរវករនោះឡើយ។ ប៉ូលិសបានប្រើប្រាស់បញ្ជីឈ្មោះឧក្រិដ្ឋជន ដែលប៉ូលិសតាមចាប់ខ្លួន ប៉ុន្តែ គោលបំណងសំខាន់ គឺដើម្បីកាត់ផ្ដាច់បណ្ដាញពួកភេរវករ។

រដ្ឋាភិបាលបង់ក្លាដែស និយាយថា ពួកសកម្មប្រយុទ្ធក្នុងស្រុក ដែលមានទំនាក់ទំនងជាមួយបណ្ដាគណបក្សប្រឆាំង កំពុងព្យាយាមបង្កអស្ថេរភាពនៅក្នុងប្រទេសនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ