អាមេរិករួមដៃជាមួយហ្វីលីពីនកម្ចាត់ពួកបះបោរនៅភាគខាងត្បូង

ក្រុម​មន្ត្រី​អះ​អាង​ថា កង​កម្លាំង​ពិសេស​របស់​អាមេរិក បាន​ចូល​រួម​ប្រយុទ្ធ​ជាមួយ​កង​ទ័ព​ហ្វីលីពីន កម្ទេច​ពួក​បះបោរ​ដែល​បាន​កាន់​កាប់​ទីក្រុង​ម៉ារ៉ាវី ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន ខណៈ​ដែល​កង​ទ័ព​ហ្វីលីពីន​កំពុង​នាំ​មុខ ហើយ​កង​ទ័ព​ជើង​ទឹក ១៣​នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ។ នេះ​ដោយ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

កង​ទ័ព​ហ្វីលីពីន និយាយ​ថា អាមេរិក​បាន​ផ្ដល់​ជំនួយ​បច្ចេកទេស ដើម្បី​បញ្ចប់​ការ​កាន់​កាប់​ទីក្រុង​ម៉ារ៉ាវី​របស់​ពួក​បះ​បោរ ដែល​មាន​ទំនាក់​ទំនង​នឹង​ពួក​ភេរវកម្ម​រដ្ឋ​ឥស្លាម។ ការ​ប្រយុទ្ធ​នេះ​បាន​ឈាន​ចូល​ដល់​សប្ដាហ៍​ទី​បី​ហើយ។

ស្ថានទូត​អាមេរិក បាន​បញ្ជាក់​ថា ខ្លួន​ពិត​ជា​បាន​ផ្ដល់​ការ​គាំ​ទ្រ ទៅ​តាម​សំណើ​របស់​រដ្ឋាភិបាល​ហ្វីលីពីន ប៉ុន្តែ មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​នោះ​ឡើយ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក បាន​ផ្សាយ​ថា យន្តហោះ​ចម្បាំង​អាមេរិក ត្រូវ​បាន​គេ​ឃើញ​ហោះ​ហើរ​នៅ​លើ​ទីក្រុង​ម៉ារ៉ាវី។

កិច្ច​សហ​ប្រតិបត្តិការ​រវាង​សម្ព័ន្ធ​មិត្ត​ចាស់​វស្សា​នេះ មាន​សារៈ​សំខាន់​ណាស់ ដោយសារ​តែ​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ តែង​តែ​ប្រកាន់​ជំហរ​ប្រឆាំង​នឹង​អាមេរិក ហើយ​ប្ដេជ្ញា​ច្រាន​ចោល​ការ​ផ្ដល់​ជំនួយ​ជា​អ្នក​បណ្ដុះ​បណ្ដាល និង​ទីប្រឹក្សា​យោធា​របស់​អាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ