នាយករដ្ឋមន្រ្តី៖ នេះហើយគឺខ្ញុំជា ហ៊ុន សែន ដែលពួកជនពាលកំពុងស្វែងរក

ដោយ លោក អុឹង ប៊ុនថន​​ | ថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 8:50 AM | នយោបាយអភិបាលកិច្ចល្អ | 0 | 14468 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​ក្រុម​គ្រួសារ (FB: លោក ហ៊ុន សែន)

បន្ទាប់ពីបាត់មុខមួយរយៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញរូបថតរបស់លោកនិង​ក្រុម​គ្រួសាររួមទាំងឧកញ៉ា គិត ម៉េង ដោយ​ទំនងជានៅក្រៅប្រទេស។ នេះបើតាមហ្វេសប៊ុក​របស់លោកនៅថ្ងៃទី១០ខែកក្កដា។

លោក ហ៊ុន សែន សរសេរថា «នេះហើយគឺខ្ញុំជា ហ៊ុន សែន ដែលពួកជនពាលកំពុងស្វែងរក ប៉ុន្តែប្រជាជនកម្ពុជាតែងចាត់ទុកថាម្នាក់នេះ (ហ៊ុន សែន) តែងតែរស់នៅរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា តាំងពីប្រជាជននៅក្រលំបាក១០០% រហូតមានការអភិវឌ្ឍដូចសព្វថ្ងៃ»។

លោក ហ៊ុន សែន មិនបានបង្ហាញមុខជាសាធារណៈតាំងពីក្រោយថ្ងៃដែលលោកបញ្ជាឲ្យចាត់​វិធានការលើ «បន្ទប់ស្ថានការណ៍» ពោលក្រោយពេលលោកចូលរួមរំលឹកខួបនៃការ​បង្កើត​គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨មិថុនា។

ជាមួយគ្នានោះ ទីស្តីការគណៈរដ្ឋមន្រ្តីក៏បានប្រកាសលើកពេលប្រជុំចំនួនពីរប្រចាំសប្តាហ៍ជាប់ៗគ្នា។

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្រ្តីបានឆ្លើយតបក្នុងហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា «តើខ្ញុំត្រូវតែប្រាប់មនុស្សគ្រប់គ្នាពិសេសពួកជនពាលថា ខ្ញុំកំពុងស្ថិតនៅទីនេះ ឬទីនោះដែរឬទេ? ទោះខ្ញុំផ្ទេរសិទ្ធិឬមិនផ្ទេរសិទ្ធិ ទោះខ្ញុំស្ថិតនៅទីណា ក៏នៅតែមានលទ្ធភាពដឹកនាំកិច្ចការប្រទេសជាតិពិសេសបង្រ្កាបលើការបង្កចលាចលរបស់ក្រុមជនពាល ក្រុមជ្រុលនិយម ក្រុមពួកកូនអាក្បត់ជាតិបានដែរ បើចង់ដឹងសុំសាកល្បងមើល Sic!»៕

សរសេរមកកាន់ លោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required