រថយន្តដឹកជ្រូកចូលពីវៀតណាម​ក្រឡាប់ប៉ះផ្ទះពលរដ្ឋនៅព្រៃវែង

(អគ្គស្នងការនគរបាលជាតិ)

នគរបាលបានឲ្យដឹងថា រថយន្តដឹកជ្រូកពីប្រទេសវៀតណាមមួយគ្រឿងតាមបណ្តោយផ្លូវជាតិលេខ៨អា ហើយក្រឡាប់ទៅបុកផ្ទះប្រជាពលរដ្ឋនៅត្រង់ចំណុច ភូមិប្រមូលដុំ ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។​

អធិការស្រុកកំចាយមារ លោក ស៊ីវ សុខុម បានឲ្យដឹងថា ហេតុការណ៍នោះកើតឡើងកាលពីម្សិលមិញ នៅម៉ោង១២ និង ៤០នាទី បានបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន​ និងមានអ្នករងរបួសម្នាក់។​ លោកឲ្យបានដឹងទៀតថា ក្រោយកើតហេតុជ្រូកត្រូវក្រុមហ៊ុនដឹកជញ្ជូនបន្ត ចំណែកការផ្តល់សំណងដល់​ពលរដ្ឋនឹងមានការដោះស្រាយនៅថ្ងៃស្អែក។​

លោក ស៊ីវ សុខុម បានឲ្យដឹងទៀត​ថា រថយន្តនេះដឹកជ្រូកចំនួន១៥០ក្បាលមកពីវៀតណាម ហើយថា ជ្រូកទាំងនោះមានច្បាប់នាំចូលត្រឹមត្រូវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ