មន្ត្រីអាដហុកចូលបំភ្លឺនៅសាលាដំបូងខេត្តក្រចេះនៅព្រឹកនេះ​

លោក ប៉ែន ប៊ុណ្ណារ៍ មន្រ្តីក​ម្មវីធីចងក្រងសហគមន៍សិទ្ធិដីធ្លីនិងធនធានធម្មជាតិ (រូបភាពពីបណ្តាញសង្គមកាលពីពេលកន្លងទៅ)

មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុកមួយរូបចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងខេត្តក្រចេះនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លើបណ្តឹងរបស់លោកប្តឹងឧកញ៉ាពីររូបពីបទកាប់បំផ្លាញដីព្រៃទ្រព្យសាធារណៈ។

តាមដីកាកោះរបស់អយ្យការអមសាលាដំបូងខេត្តក្រចេះចុះថ្ងៃទី២០ខែកក្កដាគឺឲ្យ លោក ប៉ែន ប៊ុណ្ណារ៍ មន្រ្តីកម្មវីធីចងក្រងសហគមន៍សិទ្ធិដីធ្លីនិងធនធានធម្មជាតិនៃសមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) ចូលបំភ្លឺក្នុងនាមជាដើមបណ្តឹងនៅថ្ងៃទី១១ ខែសីហា នៅម៉ោង៨និង៣នាទីព្រឹក។

លោក ប៉ែន ប៊ុណ្ណារ៍ បានប្តឹងឧកញ៉ាពីររូបគឺលោក ប៊ុត ប៊ុនអេង និងលោក លឹម ប៊ុនណា ពីបទកាប់រានដីព្រៃជាទ្រព្យសម្បត្តិសាធារណៈ ដែលប្រព្រឹត្តនៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ក្នុងអំឡុងឆ្នាំ២០១៥។

លោក ប៉ែន ប៊ុណ្ណារ៍ ប្រាប់វីអូឌីមុនពេលចូលបំភ្លឺថា លោកត្រៀមខ្លួនជាស្រេចចូលបំភ្លឺនៅព្រឹកនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ