រដ្ឋាភិបាល​កំពុងជួយសង្គ្រោះពលករខ្មែរ១៨នាក់ពីប្រទេសសុម៉ាលី

ដោយ កញ្ញា ថាញ់ ចន្ទសុធារី​​ | ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 9:12 AM | អភិបាលកិច្ចល្អ | 0 | 1811

​រដ្ឋាភិបាលកំពុងតែជួយអន្តរាគមន៍ឲ្យពលករខ្មែរធ្វើការលើទូកនេសាទថៃ​១៨នាក់ បានវិលត្រឡប់មកប្រទេសកំណើតវិញ បន្ទាប់ពីទូកនេសាទនោះចូលខុសច្បាប់ដល់ដែនទឹកប្រទេសសុមាលី ហើយត្រូវសមត្ថកិច្ចនៃប្រទេសនោះចាប់ខ្លួន។​

សេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងការបរទេសកម្ពុជា​ចេញ​ផ្សាយ នៅថ្ងៃទី១១ខែសីហានេះ​ បានឲ្យដឹងថា បច្ចុប្បន្នស្ថានទូតនៅបាងកក​ កំពុងធ្វើការជាមួយ អាជ្ញាធរពាក់ព័ន្ធនៅប្រទេសថៃ និង​អង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) ដើម្បីដោះស្រាយបញ្ហានេះ។

ក្រសួងការបរទេសឲ្យដឹងទៀត​ថា កម្ពុជានឹងជួយឲ្យពលករខ្មែរទាំងនោះបានវិលត្រឡប់មកកម្ពុជាវិញនៅពេលឆាប់ៗនេះ ប៉ុន្តែមិនទាន់ដឹងនៅពេលណាជាក់លាក់នោះទេ៕

សរសេរមកកាន់ កញ្ញា ថាញ់ ចន្ទសុធារី តាមរយៈ chansothearythanh@gmail.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required