ប្រមុខ​ណាតូ​ថា កូរ៉េ​ខាង​ជើង​គំរាម​កំហែង​ពិភព​លោក

អគ្គលេខាធិការ​សម្ព័ន្ធយោធា​ណាតូ បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង បង្ហាញ​នូវ​ការ​គំរាម​កំហែង​ដល់​ពិភព​លោក និង​ទាមទារ​ឲ្យ​មាន​វិធានការ​ជា​សកល​មួយ។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

នៅ​ក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយ​ទូរទស្សន៍ BBC អគ្គលេខាធិការ​ណាតូ លោក Jens Stoltenberg បាន​បដិសេធ​ផង​ដែរ​ថា តើ​ការវាយ​ប្រហារលើ​ដែន​ដី​អាមេរិក​កោះ​ហ្គាំ អាច​នឹង​ជំរុញ​ឲ្យ​មាន​បុព្វ​ហេតុ​ខាង​យោធា​រួម​ឬ​យ៉ាង​ណា​នោះ​ទេ។

លោក Stoltenberg បាន​ប្រាប់​ថា អក្បករិយា​គឃ្លើន​របស់​កូរ៉េ​ខាង​ជើង គឺ​ជា​ការ​គំរាម​កំហែង​ពិភព​លោក ហើយ​ទាមទារ​ឲ្យ​មាន​វិធានការ​ជា​សកល​មួយ ហើយ​វា​ក៏រួម​បញ្ចូល​ទាំង​អង្គការ​ណាតូ​ផង​ដែរ។

លោក Stoltenberg បាន​អំពាវ​នាវ​ទៅ​កូរ៉េ​ខាង​ជើង​ឲ្យ​បោះ​បង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល​របស់​ខ្លួន ហើយ​បញ្ឈប់​ការ​ធ្វើ​តេស្ត​សាក​ល្បង​បន្ថែម​ទៀត ដោយ​លោក​ថា ទង្វើ​នេះ​ជា​ការ​រំលោភ​លើ​សេចក្ដី​សម្រេច​​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ និង​ជា​ការ​គំរាម​កំហែង​ដល់​សន្តិផាព និង​ស្ថេរភាព​អន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ