រដូវរំហើយនឹងចូលមកដល់ក្នុងសប្តាហ៍ទី៣វិច្ឆិកានេះ

ការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹកនិងឧត្តុនិយមសំរាប់ថ្ងៃទី១០ដល់ថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ បង្ហាញថា សម្ពាធខ្ពស់ប្រទេសចិន បាននិងកំពុងបន្តរំកិលចុះមកទិសខាងត្បូងនិងឈានទៅគ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជា។ ខ្យល់មូសុងឦសាន នឹងចាប់ផ្តើមមានឥទ្ធិពលលើព្រះជាណាចក្រកម្ពុជាចាប់ពីចុងសប្តាហ៍ទី២ នៃខែវិច្ឆកានេះតទៅ។

ការផ្សាយរបស់ក្រសួងបន្តថា យោងតាមស្ថានភាពនេះការព្យាករណ៍បង្ហាញថា តំបន់ខ្ពង់រាបខាងជើងនិងឦសាន មាននៅសល់ភ្លៀងតិចតួច។ តំបន់វាលទំនាបកណ្តាលដែលមានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ នៅមានភ្លៀងតិច។ រីឯរាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ តាកែវ និងបណ្តាខេត្តនៅជាប់មាត់សមុទ្រ កំរិតទឹកភ្លៀងនៅបន្តមានពីតិចទៅមធ្យម។

ការព្យាករណ៍បញ្ជាក់ចុងក្រោយថា រដូវរំហើយនឹងចូលមកដល់ក្នុងសប្តាហ៍ទី៣ នៃខែវិច្ឆិកា ឆ្នាំ២០១៦នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ