ឃាត់ខ្លួនជនជាតិ​វៀតណាម២៨នាក់ពាក់ព័ន្ធការរស់នៅគ្មានឯកសារត្រឹមត្រូវ

ដោយ លោក លី វេហា​​ | ថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 4:04 PM | សង្គមសន្ដិសុខ | 0 | 4733 រូបភាពពី​ អគ្គស្នងការដ្ឋាននគរបាលជាតិ

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញបានចុះឃាត់ខ្លួនជនជាតិវៀតណាមចំនួន ២៨នាក់ ពាក់ព័ន្ធ​ករណី​លួចមក​រស់​នៅកម្ពុជា ដោយគ្មានលិខិតឆ្លងដែន និងឯកសារបញ្ជាក់​ត្រឹមត្រូវ។

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅពីថ្ងៃទី ១១ ខែ វិច្ឆិកានេះ បានឲ្យដឹងថា ព្រះរាជអាជ្ញារង​សាលា​ដំបូងរាជធានីភ្នំពេញលោក សៀង​ សុខ បានដឹកនាំកម្លាំងជំនាញ ចុះ​ត្រួតពិនិត្យ​ និងឃាត់ខ្លួនជន​ជាតិវៀត​ណាម ២៨ នាក់​​ដែលបាន​លួច​ឆ្លង​ដែន​ ហើយ​​មកស្នាក់នៅ​ និង​ធ្វើការខុសច្បាប់។

ការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិដដែលបន្តថាជនជាតិវៀតណាមខុសច្បាប់ទាំងនោះត្រូវបានឃាត់ខ្លួន នៅ​តាម​សិប្បកម្ម​ឈើ​ជា​ច្រើន​កន្លែង​ និង​ហាង​លក់​កាហ្វេ នៅក្នុងសង្កាត់​បឹង​ត្របែក​ និង​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​។

នាយ​រង​ការិយាល័យ​គ្រប់​គ្រង​ជនបរទេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ អ៊ា​ ភក្តី​ បាន​ឲ្យ​ដឹង​ថា​ ​ ជនជាតិ​វៀតណាម​ចំនួន​២៨​នាក់​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​បន្ត​នីតិវិធី​។

ក្នុងរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែល VOD ទទួលបានពី​ប្រធានផ្នែកស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធីនៃនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថាចាប់ពីឆ្នាំ២០១៤ ដល់២០១៦ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ប​ណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីកម្ពុជាបានជាង១ម៉ឺន ក្នុងចំណោម ៦៨សញ្ជាតិ ដែលក្នុងនោះ​មាន​ជនជាតិវៀតណាមប្រហែល ៩០ភាគរយ៕

 

 

សរសេរមកកាន់ លោក លី វេហា តាមរយៈ veha@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required