សមាជិក ​TPP បន្តទៅមុខទៀតទោះអាមេរិក​ដើរចេញ​

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 5:06 PM | សេដ្ឋកិច្ចអន្តរជាតិ | 0 | 6890

ប្រទេសសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូពាណិជ្ជកម្ម​អន្តរ ប៉ាស៊ីហ្វិក​( TPP ) បានសម្រេចចិត្តបន្តកិច្ចសហប្រតិបត្តិការរបស់ពួកគេ បើទោះបីជាសហរដ្ឋអាមេរិក​ស្ថិតក្រោមការដឹកនាំរបស់លោក ដូណល ត្រាំ ប្រកាសដកខ្លួនចេញពីក្រុមនេះក៏ដោយ។​

ប្រទេសជាសមាជិក ​TPP ចំនួន​១១ប្រទេស បានព្រមព្រៀងគ្នាបន្តកិច្ចសហប្រតិបត្តិការ បន្ទាប់ពីកិច្ចប្រជុំមួយធ្វើឡើងនៅក្នុងទីក្រុង ដា ណាង ប្រទេស វៀត ណាម គឺធ្វើឡើងក្រៅកិច្ចប្រជុំAPEC។​

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់វៀតណាម​ លោក Tran Tuan Anh ដែលដឹកនាំការប្រជុំឆ្ពោះទៅរកការសម្រេចបន្តកិច្ចព្រមព្រៀង TPP នេះ បានថ្លែងថា លទ្ធផលកើតចេញក្រោយពួកគេមានការជជែកគ្នាយ៉ាងតឹងតែងបំផុត។​នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់ជប៉ុន​ លោក​ Toshimitsu Motegi  បង្ហាញក្តីសង្ឃឹមថា កិច្ចព្រមព្រៀងនេះ នឹងទទួលបានផលរីកចម្រើនទៅមុខ ហើយអាចមានការទាក់ទាញចិត្តអាមេរិកឲ្យចូលរួមវិញ។​

ក្រោយពេលអាមេរិក​ដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ជប៉ុនបានខិតខំគៀងគរឲ្យប្រទេសជាសមាជិកផ្សេងទៀតនៅបន្ត ដោយលើកឡើងថា កិច្ចព្រមព្រៀងនេះផ្តល់ផលប្រយោជន៍ច្រើនគឺកាត់បន្ថយពន្ធនាំទំនិញក្នុងវិស័យឧស្សាហកម្ម និង កសិកម្មឆ្លងកាត់ប្រទេសចំនួន​ ១១ ដោយចំណេញបានពន្ធចំនួន​៣៥៦លានដុល្លារកាលពីឆ្នាំមុន​។

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required