ក្រោយ​រញ្ជួយ​ដី មនុស្ស​៤​ម៉ឺន​៥​ពាន់នាក់​ហើយ​បាត់​បង់​ផ្ទះ​សម្បែង

ប្រ​ជា​ជន​ឥណ្ឌូ​នេសុី​ដែល​ដេកនៅក្នុងតង់នៅជិតគំនរបាក់បែកនៃផ្ទះសម្បែងរបស់ពួកគេ(រូបភាពពី​ទីភ្នាក់​ងារ​Channel News Asia)

ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា មនុស្ស ៤ម៉ឺន ៥ពាន់នាក់ហើយ បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ បន្ទាប់ពីគ្រោះមហន្តរាយរញ្ជួយដីមួយដែលបានផ្ដាច់ជីវិតមនុស្សជាង ១០០នាក់ និងបន្សល់ទុកគំនរបាក់បែកនៅតាមសហគមន៍នានា នៅក្នុងខេត្តអាឆេ។

អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី បានប្រាប់ AFP ថា មនុស្ស ៤៥៣០០នាក់ហើយ ត្រូវបានជម្លៀសចេញពីទីកន្លែងជាច្រើន គិតត្រឹមព្រឹកថ្ងៃម្សិលមិញនេះ ហើយចំនួនពលរដ្ឋបាត់បង់ផ្ទះសម្បែងនេះ បានកើនឡើងទ្វេដង បើធៀបទៅនឹងថ្ងៃសុក្រកន្លងមមកនេះ។

រញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រនៅដើមសប្ដាហ៍នេះ បានកម្ទេចផ្ទះសម្បែង វិហារ និងអគារពាណិជ្ជកម្មជាច្រើន នៅទូទាំងខេត្តអាឆេ ជាខេត្តដែលធ្លាប់ទទួលរងគ្រោះយ៉ាងខ្លាំងក្លាបំផុតដោយសារតែរលកយក្សស៊ូណាមិកាលពីឆ្នាំ២០០៤កន្លងមក។

ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ បានឲ្យដឹងថា មនុស្សជាង ៧០០នាក់ បានរងរបួស ក្នុងនោះភាគច្រើនរងរបួសធ្ងន់។

ភាគច្រើននៃពលរដ្ឋបាត់បង់ផ្ទះសម្បែងទាំងនោះ បានដេកនៅក្នុងតង់នៅជិតគំនរបាក់បែកនៃផ្ទះសម្បែងរបស់ពួកគេ ខណៈមនុស្សរាប់រយនាក់ មិនព្រមចាកចេញទៅកាន់ជម្រកសុវត្ថិភាពនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ