រដ្ឋ​អាជ្ញា​កូរ៉េ​ខាង​ត្បូង​ចោទ​ប្រកាន់​អតីត​មន្ត្រី​ជាន់​ខ្ពស់​ពីរ​រូប​របស់​អ្នកស្រី ផាក

ក្រុម​បាតុករ​ដែល​ប្រឆាំង​​អ្នក​ស្រី​ ផាក​(រូបភាពពី​ទីភ្នាក់​ងារ​Channel News Asia)

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានផ្សាយថា រដ្ឋអាជ្ញាបានចោទប្រកាន់អតីតជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតី និងអតីតអនុរដ្ឋមន្ត្រីវប្បធម៌ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើរឿងអាស្រូវពុករលួយ ដែលនាំទៅរកការចោទប្រកាន់អ្នកស្រី ផាក ហ្គឹនហេ នៅក្នុងសភាកាលពីថ្ងៃសុក្រកន្លងមកនេះ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

ជំនួយការជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចរបស់អ្នកស្រី ផាក គឺលោក ចូ វ៉ុនដុង ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តខុសឆ្គងជាមួយប្រធានាធិបតី ជុំវិញការប៉ុនប៉ងដាក់សម្ពាធលើក្រុមហ៊ុនកូរ៉េខាងត្បូងមួយ ឲ្យបណ្ដេញចោលអនុប្រធានក្រុមហ៊ុននោះ។

ចំណែកអតីតអនុរដ្ឋមន្ត្រីវប្បធម៌ លោក គីម ជុង ត្រូវបានចោទប្រកាន់ពីបទរំលោភអំណាច និងបង្ខិតបង្ខំ និងបទល្មើសដទៃទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ