កម្ពុជា​នាំ​ចេញ​អង្ករ​ជិត​៦០ម៉ឺន​តោន​កើន​ឡើង​ជាង​១៧​ភាគរយ​១១​ខែ​មក​នេះ

អង្ករ សែនពិដោរ

របាយការណ៍រដ្ឋាភិបាល បាន​បង្ហាញ​ថា កម្ពុជា​​នាំ​ចេញ​អង្ករ​ជិត ៦០​ម៉ឺន​តោន​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ដោយ​បាន​កើន​ឡើង​ជិត ២០​ភាគរយ​នៅ​ក្នុង​រយៈ​ពេល ១១​ខែ​ក្នុង​ឆ្នាំ​នេះ។

របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែ​មួយ​សម្រាប់​ការ​បំបេញ​បែប​បទ​នៃ​ការ​នាំ​ចេញ​អង្ករ ដែល​វីអូឌី​ទើប​ទទួល​បាន​ថ្ងៃ​នេះ បាន​ឲ្យ​ដឹង​ថា ទំហំ​នៃ​ការនាំ​ចេញ​អង្ករ​កម្ពុជា​ បាន​កើន​ឡើង​ពី​ចំនួន ៤៧៩,៦៨៩​តោន​នៅ​ឆ្នាំ​២០១៦ ទៅ​ដល់​ចំនួន ៥៦២,២៣៧​តោន ដោយ​បាន​កើន​ឡើង ១៧.២០​ភាគរយ​នៅ​ចន្លោះ​ខែ​មករា​ដល់​ខែ​វិច្ឆិកា​កន្លង​មក​នេះ។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា កម្ពុជាបាននាំអង្កររទៅកាន់​ទីផ្សារ​អន្តរជាតិ​ជិត ៦០​ប្រទេស ហើយ​ប្រទេសដែលទិញអង្ករកម្ពុជា​ច្រើនជាងគេរួមមាន  ប្រទេស​ចិនទិញចំនួនជាង ១៦ម៉ឺនតោន បារាំងទិញ​​ចំនួន​ជាង ៧ម៉ឺនតោន និងប្រទេសប៉ូឡូញ ទិញ​ចំនួនជាង ៤ម៉ឺនតោន។

ប្រទេស​កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​បាន​ចំនួន ៥៣​ម៉ឺន​តោន​នៅ​ឆ្នាំ​២០១៥ និង​ទំហំ ៥៤​ម៉ឺន​តោន​នៅ​ឆ្នាំ​២០១៦ ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​ពុំ​អាច​សម្រេច​បាន​តាម​គោលដៅ​នាំ​អង្ករ​ចេញ​ឲ្យ​បាន ១​លាន​តោន​ក្នុង​មួយ​ឆ្នាំ​នៅ​ត្រឹម​ឆ្នាំ​២០១៥​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ