អាមេរិក ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​ចាប់​ផ្ដើម​សម​យុទ្ធ​តាម​ដាន​មីស៊ីល​រួម​គ្នា​នៅ​ថ្ងៃ​នេះ

ទីភ្នាក់ងារ​ព័ត៌នមាន​អន្តរជាតិ​បាន​ចុះ​ផ្សាយ​ថា កូរ៉េ​ខាង​ត្បូង ជប៉ុន និង​អាមេរិក បាន​ចាប់​ផ្ដើម​សម​យុទ្ធ​យោធា​រួម​គ្នា​​នៅ​ថ្ងៃ​នេះ ដើម្បី​តាម​ដាន​មីស៊ីល​បាញ់​ចេញ​ពី​កូរ៉េ​ខាង​ជើង ដែល​សម​យុទ្ធ​នេះ​ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ក្រោយ​ពី​ក្រុង​ព្យុងយ៉ាង​បាន​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​។

សម​យុទ្ធ​ចម្រុះ​ត្រី​ភាគី​នេះ បាន​កើត​ឡើង​មិន​ដល់ ២​សប្ដាហ៍​ផង ក្រោយ​ពី​ក្រុង​ព្យុងយ៉ាង​បាន​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​អន្តរ​ទ្វីប និង​បាន​ប្រកាស​ថា ខ្លួន​សម្រេច​បាន​ក្លាយ​ខ្លួន​ជា​រដ្ឋ​មាន​នុយក្លេអ៊ែរ ដែល​ជំរុញ​ឲ្យ​មាន​ក្ដី​បារម្ភ​កាន់​តែ​ខ្លាំង​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ជុំ​វិញ​កម្មវិធី​អាវុធ​របស់​រដ្ឋ​ឯកោ​មួយ​នេះ។

ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង បាន​និយាយ​ថា សម​យុទ្ធ​រយៈ​ពេល ២​ថ្ងៃ​នេះ ចាប់​ផ្ដើម​ធ្វើ​ឡើង​នៅ​ក្នុង​ដែន​ទឹក​ស្ថិត​នៅ​ជិត​ឧប​ទ្វីប​កូរ៉េ និង​ប្រទេស​ជប៉ុន ប៉ុន្តែ នេះ​គឺ​ជា​សមយុទ្ធ​រួម​គ្នា​លើក​ទី៦ គិត​ចាប់​តាំង​ពី​ខែ​មិថុនា​ឆ្នាំ​នេះ។

ទាំង​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន សុទ្ធ​តែ​មាន​សម្ព័ន្ធ​ភាព​សន្តិសុខ​ជាមួយ​អាមេរិក បើ​ទោះបី​ជា​ប្រទេស​​ទាំង​ពីរ​នេះ មាន​ជម្លោះ​ប្រវត្តិសាស្ត្រ និង​ជម្លោះ​ទឹក​ដី​ជាមួយ​គ្នា​ក៏​ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ