អាជ្ញាធរសិង្ហបុរីឃាត់ខ្លួនពលរដ្ឋឥណ្ឌូនេស៊ី៨នាក់សង្ស័យធ្វើការឲ្យពួក IS

នគរបាលអន្តោប្រវេសន៍របស់សិង្ហបុរីបានឃាត់ខ្លួន​ជនជាតិឥណ្ឌូនេស៊ីចំនួន​៨នាក់នៅច្រកព្រំដែន ដោយសង្ស័យថាពួកគេមានបំណងចូលរួមសកម្មភាពជាមួយពួករដ្ឋឥស្លាម ដែលកំពុងមានមូលដ្ឋាននៅដែនដីស៊ីរីនិង អ៊ីរ៉ាក់​។

សារព័ត៌មានChannel News Asia ចុះផ្សាយថា ពលរដ្ឋឥណ្ឌូនេស៊ីទាំង៨នាក់នោះ ត្រូវបានចាប់ខ្លួនពេល​ដែលពួកគេព្យាយាម​ចូលក្នុងប្រទេសសិង្ហបុរីនៅម៉ោង​១និង៣០នាទី យប់នៅថ្ងៃពុធម្សិលមិញ ហើយសមត្ថកិច្ចពិនិត្យឃើញ រូបភាពក្នុងទូរសព្ទគ្នាគេម្នាក់ក្នុង ចំណោម៨នាក់ ដែលអាចសង្ស័យថា ពួកគេបម្រើការងារឲ្យក្រុមភេរវកម្ម។​

អ្នកទាំង៨នាក់ត្រូវនគរបាលសិង្ហបុរីឃាត់ខ្លួន បញ្ជូនទៅឲ្យសមត្ថកិច្ចម៉ាឡេស៊ី ដើម្បីបន្ត នីតិវិធីបញ្ជូនទៅឥណ្ឌូនេស៊ីបន្តទៀត​។ សមត្ថកិច្ចឲ្យដឹងថា អ្នកដែលត្រូវឃាត់ខ្លួនទាំងនោះ មានអាយុពី១៦ដល់​៣៧ឆ្នាំ។

សមត្ថកិច្ចឥណ្ឌូនេស៊ីថ្លែងថា រូបភាពនៅក្នុងទូរសព្ទដៃទាំងនោះមាន ទង់សម្គាល់របស់ក្រុមIS និង រូបការធ្វើសកម្មភាពបំផ្ទុះមួយចំនួនទៀត។​

តាមការចុះផ្សាយរបស់ចាការតាប៉ុស្តិ៍ ឲ្យដឹងថា ចាប់តាំង ពីមានការបង្ក្រាប សកម្មភាព នៃការចូលរួមជាមួយពួកISមក ជនជាតិឥណ្ឌូនេស៊ីចំនួន​៨៨នាក់ហើយដែល ត្រូវបានឃាត់ខ្លួន​ពីបទធ្វើសកម្មភាពចូលរួមជាមួយក្រុមភេរវកម្មនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ