កូរ៉េខាងត្បូងរៀបចំច្បាប់ទប់ស្តាត់ជំនួញ Bitcoin

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨​ ម៉ោង 9:42 AM | អន្តរជាតិ | 0 | 2676

រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងតែរៀបចំច្បាប់សម្រាប់ទប់ស្កាត់​ជំនួញ Bitcoin ឬប្រព័ន្ធនៃការដាក់លុយតាមបច្ចេកវិទ្យាថ្មី ដោយសារបារម្ភខ្លាំង ខ្លាចប៉ះពាល់ដល់សេដ្ឋកិច្ចនិងសង្គម​របស់ប្រទេសនេះ។​

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់កូរ៉េខាងត្បូងលោក Park Sang-Ki ថ្លែងថា ចរន្តនៃការធ្វើជំនួញផ្លាស់ប្តូរលុយនេះ កំពុងក្លាយជាកង្វល់ខ្លាំងរបស់ជាតិ ហើយត្រូវបង្កើតច្បាប់ហាមឃាត់​។ នេះបើតាមសារព័ត៌មាន BBC។​

ទោះយ៉ាងណា ការិយាល័យប្រធានាធិបតីថ្លែងថា ដំណើរហាមឃាត់នេះស្ថិតនៅក្នុងដំណាក់ត្រួតពិនិត្យមិនទាន់ឈានដល់ការសម្រេចយ៉ាងណានៅឡើយ។​

ក្រោយការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ភ្លាមៗនោះ គឺតម្លៃនៃ Bitcoin នៅក្នុងប្រទេសកូរ៉េខាងត្បូងមានការធ្លាក់១ភាគ៥។​

យោងតាម ​Coindesk.com តម្លៃ Bitcoin គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញតម្លៃ១៣ ៨០០ ដុល្លារ គឺធ្លាក់ចុះអស់​៨%។​

ប្រព័ន្ធដាក់លុយដើម្បីទទួលបានប្រាក់ចំណេញកំពុងចរាចរណ៍ពេញពិភពលោកនេះ បង្កើតឡើង​កាលពីឆ្នាំ២០០៨ គឺមិនមានឈ្មោះអ្នកបង្កើត និងទីតាំងពិតប្រាកដទេ គឺអ្នកបង្កើតបានប្រើឈ្មោះសប្បនិមិត្តឈ្មោះ Satoshi Nakamoto៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required