ក្រុមប្រជាពលរដ្ឋបារម្ភណ៍បញ្ហាចោរលួចគោក្របី ដែលអាជ្ញាធរមិនមានអន្តរាគមន៍

ក្នុងត្រីមាសទី១ ឆ្នាំ២០១៧ នេះ មានករណីយបាត់សត្វពាហនៈ (គោក្របី) របស់ប្រជាពលរដ្ឋនៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ចំនួន ១០ ក្បាល ក្នុងចំណោម ៥ គ្រួសារដែលបានបាត់ដោយសារចោរលួច។  ក្របីទាំងអស់នេះម្ចាស់លែងឲ្យស៊ីស្មៅពេលថ្ងៃ ដល់ពេលព្រលប់ម្ចាស់ទៅគៀងបញ្ចូលក្រោលស្រាប់តែបាត់មួយចំនួនដើររកមិនឃើញរហូតមកដល់ពេលឥឡូវនេះនៅតែរកមិនឃើញ ហើយពួកគាត់បានសន្និដ្ឋានថាចោរលួច ប៉ុន្តែគ្មានភស្ថតាងគួរឲ្យគាត់សំគាល់ទេ។

មកដល់ពេលនេៈអាជ្ញាធរមិនបានធ្វើអន្តរាគមន៌ សើបអង្កេតជូនប្រជាពលរដ្ឋឡើយ
ហើយក្រុមប្រជាពលរដ្ឋមានការបារម្មណ៍ជាខ្លាំងលើបញ្ហានេះ ខ្លាចមានអំពើរលួចឆក់បន្តទៀត
ព្រោៈរដូវនេះ ជាដូវធ្វើស្រែចំការ សត្វគោក្របីមានសារៈសំខាន់ជាខ្លាំង ក្នុងការប្រកបរបរចិញ្ចឹមជីវិតនឹងដោះស្រាយជីវភាព ប្រចាំថ្ងៃ ក្នងរង្វង់គ្រួសារ របស់ពួកគាត់។ប្រជាពលរដ្ឋបានសំណូមពរ ទៅអាជ្ញាធរជួយធ្វើអន្ថរាគមន៍ បទល្មើសដែលកើតមានដូចខាងនេះឲ្យមានប្រសិទ្ធភាព៕

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តក្រចេះ អ្នកស្រី ណេត នឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។