គ្រោះថ្នាក់ចរាចរនៅមុខផ្ទះមេភូមិបុសលាវ

នៅវេលាម៉ោង ៤ ល្ងាចថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៧ មានគ្រោះថ្នាក់ចរាចរមួយនៅម្ដុំខាងត្បូងវត្តបុសលាវចម្ងាយ ៧០ម៉ែត្រ ខាងមុខផ្ទះលោក ចែមជោត មេភូមិបុសលាវក្រោម ឃុំបុសលាវ ស្រុកចិត្របុរី
ខេត្តក្រចេះ។

គ្រោះថ្នាក់នេះបានកើតឡើង ដោយរថយន្ដម៉ាកកូរ៉ូឡាពណ៌ក្រហមបើកបរដោយស្រ្តីឈ្មោះ ស្រីមួយ អាយុ ១៩ ឆ្នាំ និងបុរស់ឈ្មោះ ហេង នៅកំពង់ចាម បានបើកទៅបុករថយន្ដម៉ាក អ៊ីហ្សុយហ្សុយ បើកបរដោយឈ្មោះ ឡាក់ឡូត អាយុ ២២ ឆ្នាំនៅភ្នំពេញហើយនឹងម៉ូតូ វេវអាហ្វាជិះគ្នា ៣នាក់រួមមានឈ្មោះសុខអាន អាយុ ៤៤ឆ្នាំនៅតំប៉ែ អ្នកឌុបនឹងអ្នកជិះបានចូលក្រោមឡានអ៊ីហ្សុយហ្សុយមានរងរបួស ម្នាក់បាក៎ធ្មេញក្រោមអស់មួយស្និត ម្នាក់ទៀតឈ្មោះហេងជិះឡានកូរ៉ូឡាសន្លប់មិនដឹងខ្លួនអ្នករបួសទាំងអស់នោះត្រូវបានរថយន្ដសង្រ្គោះដឹកទៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

ចំណែករថយន្ដកូរ៉ូឡាខូចទាំងស្រុងផ្នែកខាងមុខរីឯរថយន្ដអ៊ីហ្សុយហ្សុយវិញខូចខាតបន្ទិចផ្នែកខាងឆ្វេងប៉ូលីសបានធ្វើការវាស់វែងនឹងបញ្ជូនរថយន្ដទាំងពីរគ្រឿងទៅអធិការដ្ឋាននគបាលស្រុកចិត្របុរី ខេត្តក្រចេះ រក្សាទុកដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តក្រចេះ អ្នកស្រី ណេត នឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។