កម្មករ​៦​នាក់​រង​របួស​ក្រោយ​ផ្ទុះ​បំពង់​ហ្គាស​ឡ​ចំហុយ​អាលុយមីញ៉ូម​នៅ​ប៉ោយប៉ែត

កម្មករ ៦​នាក់ នៅ​រោងចក្រ​ផលិត​ហាដឌីស​មួយ​ នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​រង​របួស បន្ទាប់​ពី​បំពង់​ហ្គាស​ឡ​ចំហុយ​អាលុយមីញ៉ូម​ក្នុង​រោងចក្រ​នោះ បាន​ផ្ទុះ​ឆេះ​កាល​ពី​​យប់​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះដោយ​ផ្អែក​តាម​សេចក្ដី​រាយការណ៍​នៅ​លើ​វេបសាយ​នគរបាល​ជាតិ។

វេបសាយ​នោះ បាន​ឲ្យ​ដឹង​ថា​ បំពង់​ហ្គាស​ឡចំហុយ​អាលុយ​មីញ៉ូម នៅ​ក្នុង​រោងចក្រ​ផលិត​ហាដឌីស​មួយ​របស់​កូរ៉េ​ខាង​ត្បូង ស្ថិត​នៅ​សង្កាត់​ផ្សារ​កណ្ដាល បាន​ផ្ទុះ​ឆេះ កាល​ពី​ម៉ោង ៨ និង​៣០​នាទី​យប់​ម្សិល​មិញ​នេះ ដោយ​បណ្ដាល​ឲ្យ​កម្មករ ៦​នាក់ រង​របួស​ធ្ងន់ ក្នុង​នោះ​មាន​ជន​ជាតិ​ឥណ្ឌា​ម្នាក់​ផង​ដែរ។ ជន​រង​គ្រោះ​ទាំងនោះ ត្រូវ​បាន​ក្រុមហ៊ុន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ពី​ឯ​មន្ទីរ​ពេទ្យ។

នៅ​ក្នុង​រយៈ​ពេល​ជាង ២​សប្ដាហ៍​មក​នេះ គ្រោះ​ថ្នាក់​​ផ្ទុះ​ក្នុង​រោង​ចក្រ និង​ទីតាំង​សិប្បកម្ម បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់។ កាល​ពីថ្ងៃ​ទី២២ ខែ​មីនា​កន្លង​មក​នេះ កម្មការិនី​ម្នាក់ ត្រូវ​បាន​សម្លាប់ ហើយ​មនុស្ស ៧​នាក់​ទៀត​បាន​រង​របួស បន្ទាប់​ពី​ឡ​ក្នុង​រោងចក្រ​ស៊ិនតៃ នៅ​ក្នុង​ខណ្ឌ​សែនសុខ បាន​ផ្ទុះ។

កាល​ពី​ថ្ងៃ​ទី​០៨ ខែ​មេសា​កន្លង​មក​ថ្មីៗ​នេះ មនុស្ស ២​នាក់​ទៀត ត្រូវ​បាន​សម្លាប់ ហើយ ៤​នាក់​ទៀត​បាន​រង​របួស បន្ទាប់​ពី​ឡ​ចំហុយ​នៃ​សិប្បកម្ម​បោះពុម្ព​អាវ​មួយ​នៅ​ក្នុង​ខណ្ឌ​មានជ័យបាន​ផ្ទុះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ