លោក ហ៊ុន សែន ​បង្ហាញអារម្មណ៍សោកសៅថ្ងៃខួបឪពុកលោក​ទទួលមរណភាព​

លោក ហ៊ុន នាង ឪពុកលោក​ ហ៊ុន សែន (FB: លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញអារម្មណ៍សោកសៅ នឹកអាឡោះអាល័យ ការបាត់បង់សាច់ញាតិ នៅពេលខួប៤ឆ្នាំនៃការទទួលមរណៈរបស់ឪពុកលោក គឺលោក ហ៊ុន នាង។​

លោក ហ៊ុន សែន សរសេរនៅលើហ្វេសប៊ុករបស់លោកកាលពីម្សិលមិញ ដោយរៀបរាប់ការនឹករលឹកដល់ ឪពុក ម្តាយនិងកូនប្រុសច្បងរបស់លោក​ដែលទទួលមរណភាព។ ​លោកសរសេរថា៖ «ថ្ងៃ១២ កក្កដា ស្អែកនេះត្រូវជាខួប៤ឆ្នាំនៃមរណភាពរបស់ឪពុកខ្ញុំ(១២ កក្កដា ២០១៣ – ១២ កក្កដា២០១៧)។ ដំណក់ទឹកភ្នែករបស់កូនប្រុសស្រី ចៅ និងចៅទួតប្រុសស្រី ញាតិមិត្តជិតឆ្ងាយបានចេញមកដោយក្តីស្រណោះអាឡោះអាល័យ។ ម៉ោង៤និង១០នាទីទៀបភ្លឺ ថ្ងៃ១២ កក្កដា ២០១៣ ជាថ្ងៃសោកសៅបំផុតសំរាប់ខ្ញុំបន្ទាប់ពីបាត់បង់ម្តាយនៅថ្ងៃទី១០ ខែមីនា ១៩៩៨ និងការបាត់បង់កូនប្រុសទី១របស់ខ្ញុំនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦។ »

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ សរសេរទៀតថា ឪពុករបស់លោកគឺជាបុរសទី១ដែលបានផ្តល់ឱវាទឲ្យលោក តាំងពីនៅក្មេងខ្ចីរហូតដល់ដង្ហើមចុងក្រោយ។ លោកបន្តថា លោកចង់ឲ្យឪពុកលោកមកចាប់កំណើតជាចៅទៀត ខណៈលោកថា ម្តាយលោកបានចាប់កំណើតជាចៅលោកហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ