គណបក្សខ្មែររួបរួមជាតិបញ្ជាក់ថាការចាប់ខ្លួនលោកញឹក ប៊ុនឆៃជារឿងឯកជន

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 11:57 AM | នយោបាយ | 0 | 2859

ការិយាល័យ​អ្នក​នាំ​ពាក្យ​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​បញ្ជាក់​ថា​ ការ​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​លោក​ ញឹក​ ប៊ុនឆៃ​ ប្រធាន​គណបក្ស​នេះ​ ពាក់​ព័ន្ធ​គ្រឿង​ញៀន​គឺ​ជា​រឿង​បុគ្គល​មិន​ពាក់​ព័ន្ធ​ជា​មួយ​គណបក្ស​នេះ​នោះ​ទេ​។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​កាល​ពី​ថ្ងៃ​ទី​៩​ខែ​សីហា​បាន​បញ្ជាក់​ថា​ សមត្ថកិច្ច​ចាប់​ខ្លួន​លោក​ ញឹក​ ប៊ុនឆៃ​ គឺ​ជា​ទង្វើ​របស់​បុគ្គល​មិន​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​បក្ស​នេះ​ទេ​។ ក្នុង​សេចក្តី​ថ្លែង​ការ​ក៏​បាន​ប្រកាស​ច្រាន​ចោល​រាល់​ការ​ផ្សព្វផ្សាយ​ណា​ដែល​គណបក្ស​ពាក់ព័ន្ធ​សកម្មភាព​លោក​ ញឹក​ ប៊ុនឆៃ​ដែល​ត្រូវ​ចាប់​ខ្លួន​នោះ​។​

លោក​ ញឹក​ ប៊ុនឆៃ​ អតីត​មេដឹក​នាំ​គណបក្ស​ដែល​ចង​សម្ព័ន្ធភាព​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៩​ខែ​កក្កដា​ កន្លង​ទៅ​នេះ​ ដោយ​ចោទ​ថា ​ពាក់ព័ន្ធ​គ្រឿង​ញៀន​កាល​ពី​១០​ឆ្នាំ​មុន​ ក្រោយ​សម្ព័ន្ធ​ភាព​បក្ស​ទាំង​ពីរ​បាន​បែក​បាក់។

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required