ក្រសួងស្នើឲ្យមានចំណាត់ការលើវិទ្យុអាស៊ីសេរី និង VOA

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 11:06 AM | អភិបាលកិច្ចល្អ | 0 | 12932

ក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ ស្នើ​ឲ្យ​ក្រសួង​ព័ត៌មាន​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​លើ​វិទ្យុ​របស់​សហរដ្ឋអាមេរិក​ចំនួន​ពីរ​ គឺ​វិទ្យុ​អាស៊ី​សេរី​ (RFA) និង​ វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក ​(VOA) ដោយ​ចោទ​ថា​ វិទ្យុ​ទាំង​ពីរ​នេះ​កំពុង​ប្រតិបត្តិការ​ខុស​ច្បាប់​ មិន​បាន​ចុះ​បញ្ជី​ និង​ បង់​ពន្ធ​ចូល​រដ្ឋ។​

ក្នុង​លិខិត​មួយ​ច្បាប់​របស់​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ ហិរញ្ញវត្ថុ​ ផ្ញើ​ទៅ​ក្រសួង​ព័ត៌មាន​កាល​ពី​ម្សិល​មិញ​បាន​លើក​ឡើង​ថា​ ស្ថានីយ៍​វិទ្យុ​ និង​ ទូរទស្សន៍​មួយ​ចំនួន​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា​បាន​បំពេញ​តាម​លក្ខខណ្ឌ​ច្បាប់​គឺ​ចុះ​បញ្ជី​ និង​ បង់​ពន្ធ​។ ប៉ុន្តែ​សេចក្តី​ប្រកាស​នោះ​បញ្ជាក់​ថា​ វិទ្យុ​អាស៊ី​សេរី​ និង​ VOA មិន​ទាន់​បាន​បំពេញ​លក្ខ​ខណ្ឌ​ទេ​។​

រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង ​ហិរញ្ញ​វត្ថុ​បាន​ស្នើ​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ជំរុញ​ទៅ​វិទ្យុ​ទាំង​ពីរ​បំពេញ​លក្ខ​ខណ្ឌ​ ហើយ​ក៏​ស្នើ​ឲ្យ​មាន​វិធាន​ការ​ផ្លូវ​ច្បាប់​តឹង​រឹង​ផង​ដែរ ​ប្រសិន​បើ​វិទ្យុ​ទាំង​ពីរ​មិន​សហ​ការ​។​

វិទ្យុ​អាស៊ី​សេរី​ និង​ វិទ្យុ​ VOA​ ជា​វិទ្យុ​របស់​សហរដ្ឋ​អាមេរិក​ មាន​ផ្សាយ​ជា​ភាសា​ខ្មែរ​ ដែល​បច្ចុប្បន្ន​បាន​ជួល​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ ។

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required