មនុស្ស១២នាក់ស្លាប់នៅមីយ៉ាន់ម៉ាពេលប៉ះទង្គិចរវាងអ្នកតវ៉ានិង​កងប្រដាប់អាវុធ

យ៉ាងហោចណាស់មនុស្សចំនួន១២នាក់បានស្លាប់នៅក្នុងភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ក្នុងរដ្ឋរ៉ាក់ឃីន នៅពេលមានការប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធនិងក្រុមអ្នកតវ៉ាដែលភាគច្រើនជាក្រុមជនជាតិដើមកាន់សាសនាមូស្លីម។

សេចក្តីរាយការណ៍បញ្ជាក់ថា ក្នុងហេតុការណ៍នោះ បណ្តាលឲ្យទាហាននិងអ្នកតវ៉ាសរុប១២ស្លាប់កាលពីថ្ងៃអង្គារម្សិលមិញ នៅពេលដែលកម្លាំងប្រដាប់អាវុធរាប់រយនាក់ បានប៉ះទង្គិចជាមួយអ្នកតវ៉ា ដែលមានដាវ និងលំពែងក្នុងការតទល់គ្នា។ ដាវនិងលំពែងជាច្រើនដែលគេទះឃើញក្រោយហេតុការណ៍ប៉ះទង្គិចគ្នានោះគឺប្រលាក់ទៅដោយឈាម។

ពេលនេះពួកយោធាកំពុងតែព្យាយាមចូលកាន់កាប់តំបន់ មួយដែលនៅមិនឆ្ងាយពីព្រំដែនជា មួយបង់ក្លាដេស បន្ទាប់ពីមន្ត្រីនគរបាលជំនួន៩នាក់ ត្រូវបានគេសម្លាប់កាលពីថ្ងៃអាទិត្យ។

ភាពចលាចលនៅក្នុងរដ្ឋរ៉ាឃីនបានផ្ទុះឡើងជាថ្មីនៅក្នុងរដ្ឋរ៉ាឃីនកាលពីឆ្នាំ២០១២ បានបណ្តាលឲ្យមនុស្សជាង១០០នាក់បានស្លាប់ ហើយពលរដ្ឋរាប់ម៉ីនាក់ទៀត ត្រូវជម្លៀសចេញទៅរកកន្លែងមានសុវត្ថិភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ